លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយថាវាជាកំហុសរបស់លោក ដែលដឹកនាំ Real Madrid ឲ្យចាញ់ Atletico Madrid នូវលទ្ធផល ១-៣ ក្នុងក្របខ័ណ្ឌ La Liga នៅក្នុងថ្ងៃនេះ។

លោក Ancelotti បានលើកឡើងថា ក្រុមរបស់លោកចាប់ផ្ដើមមិន ការពារមិនបាន ដែលធ្វើឲ្យខាង Atletico អាចចាត់ការបានមុន បំបាក់ស្មារតីក្នុងការប្រកួត។
យ៉ាងណាភាពបរាជ័យមួយនេះគឺជាកំហុសរបស់លោក លោកទទួលខុសត្រូវសព្វបែបយ៉ាងនូវកំហុសឆ្គងមួយនេះ។
នៅខណៈនេះ Real Madrid កំពុងឈរនៅចំណាត់ថ្នាក់ទី៣ នៅតារាងប្រកួត La Liga ដែល១៥ពិន្ទុ ខណៈ Barcelona នាំមុខគេនៅក្នុងតារាងប្រកួតមាន ១៦ពិន្ទុ៕
ប្រភព៖sabay
