កីឡា

លោក អ៊ុក ចន្ថា៖ ការចូលរួមនេះជាកាយវិការ កសាង និងអភិវឌ្ឍវិស័យកីឡា នៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនមហាជន ឲ្យចូលរួមហាត់ និងលេងកីឡា

រូបភាពពី៖​ លី ភីលីព

ភ្នំពេញ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និង លោកបណ្ឌិត ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ និងសមាជិកថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣ពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ។

លោក អ៊ុក ចន្ថា បានមានប្រសាសន៍ថា ការចូលរួមប្រកួតជើងឯកនាពេលនេះជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនមហាជន ឲ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថោយនូវអំពើឧបាយមុខមាននៅក្នុងសង្គម។ មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាចនាំមកនូវ ការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើង។

ហើយដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឲ្យស្របនិងការវិវត្តន៍និងរីកចម្រើនរបស់ប្រទេសជាតិ ជាក់ស្តែង ឆ្នាំ២០២៣ នៅប៉ុន្មានខែកន្លងទៅនេះ ប្រទេសយើងបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ទទួលបានលើសលទ្ធផល ដែលបានរំពឹងទុក ហើយក៏ទទួលបានការកោតសរសើរ ពីសំណាក់ជាតិ និងអន្តរជាតិ ។

លោកអនុប្រធានបានបន្តថា ការចូលរួមនាពេលនេះបានខិតខំទៅតាមសមត្ថភាពដែលខ្លួនបានហ្វឹកហាត់ ហើយបានយកចិត្តទុកដាក់គោរពបទបញ្ជាបច្ចេកទេសនៃប្រភេទកីឡានិមួយៗ ក្នុងការដណ្តើមយកជ័យលាភីនាពេលនេះ ដើម្បីសម្រេចផែនការរបស់ខ្លួនដែលបានកំណត់មក។ ជាមួយគ្នានេះដែរដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀតដើម្បីពិនិត្យនិងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារដឹកនាំ គ្រប់គ្រង តាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និងសមធម៌ខាងស្មារតីក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ដោយផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រងរបស់ក្រសួងអប់រំយុវជននិងកីឡា ដោយលែកការងារអប់រំកាយនិងកីឡា បាននិងកំពុងជំរុញការអនុវត្តកាលវិភាគនៅតាមគ្រឹះស្ថានសាធារណ: ឯកជន និងកែសម្រួលមេរៀនឲ្យស្របទៅនិងស្តងដាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top