ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់តាមអនឡាញឲ្យដឹងថា កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បានបំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករហែលទឹកកម្ពុជាដំបូងប្រើថិរវេលា ២៦.៧៧ វិនាទី លើវិញ្ញាសាហែលបៀបផ្ងារ ៥០ ម៉ែត្របុរសក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។
លោកអគ្គលេខាធិការបានបន្តថា ក្នុងសហព័ន្ធ និងអ្នកបច្ចេកទេសជាសិទ្ធផលវិជ្ជាមានមួយដែលសហព័ន្ធក៏ដូចកីឡាកផ្ទាល់ដែលទទួលបានការបំបែកកំណត់ត្រាជាតិ(National Record) ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ចំពោះការប្រកួតនេះយើងមានលទ្ធផលមិនឆ្ងាយដាច់ពីកីឡាករម្ចាស់មេដាយដូចជាកីឡាករចិន កីឡាករជប៉ុន និងកីឡាករផ្សេងៗទៀត ។
លោក ហែម គីរីបានបន្ថែមទៀតថា លផលវិជ្ជាមាននេះធ្វើឲ្យយើងមានសង្ឃឹមច្រើនក្នុងការត្រៀមខ្លួនសម្រាប់ដណ្តើមមេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានាៗ ហើយក្នុងនាមសហព័ន្ធសង្ឃឹមថា គណៈកម្មការជាតិ និងក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ឱកាសសហព័ន្ធមានលទ្ធភាពប្រមូលផ្តុំហ្វឹកហាត់ឲ្យបានជាប់លាប់ដូចជាការជំរុញចេញទៅចូលរួមប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើន។
ព្រោះការប្រកួតគឺជាវាស់ស្ទងដ៏សំខាន់ចំពោះកីឡាករ-កីឡាការិនីដែរ ។ ការប្រកួតកីឡាអាស៊ី (Asian Games) គឺជាវាស់ស្ទងមួយ ព្រមទំាំងលទ្ធផលល្អប្រសើរ ទោះបីយើងមិនទទួលបានមេដាយក៏ដោយ ប៉ុន្តែកំណត់ត្រាតែងតែមាន ដោយសារការប្រកួតហែលទឹក កំណត់ទៅលើថិរវេលា ប្រសិនបើយើងមិនអាចបំបែកកំណត់ត្រា យើងមិនអាចឈានដល់ការដណ្តើមមេដាយបានឡើយ៕ ដោយ៖លី ភីលីព








