កីឡាករខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លឹប Inter Milan អាចស៊ុតបញ្ចូលទី បានទៅដល់៤គ្រាប់ ពេលប្រកួត ប៉ះនឹងក្រុម Salernitana យប់មិញទោះបីជាបានត្រឹមផ្លាស់ប្តូរ ចូលរួមជួយក្រុមនៅតង់ទី២ក្តី ។
ក្នុងនាមជាកីឡាករ បម្រុង និងបានប្តូរចូល ក្នុងការប្រកួតនៅនាទីទី៥៥កីឡាករ ម្ចាស់ពានរង្វាន់ពិភពលោករូបនេះ បានធ្វើឲ្យការប្រកួតដែលអូសបន្លាយ ត្រឹមលទ្ធផល០ស្មើ នៅតង់ទី១ ប្រែប្រួលទាំងស្រុង។
Martinez ប្រើពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ក្នុងការរកគ្រាប់បាល់ដល់ទៅ ៤គ្រាប់ម្នាក់ឯង ។ នេះគឺជ័យជំនះដ៏ គួរឲ្យរីករាយក្រោយ ការប្រកួតបរាជ័យក្រុម Sassuolo កាលពីថ្ងៃព្រហស្បតិ៍ ៕
ប្រែសម្រួល៖ស៊ុនលី