សប្តាហ៍នេះបានបញ្ចប់ នៃការប្រកួតសំខាន់ៗ នៅក្នុងលីគកំពូល នៃប្រទេសអង់គ្លេស ដោយចុងក្រោយគូធំ ជាងគេដែលធ្វើឲ្យមានការភ្ញាក់ ផ្អើលនោះគឺ Spurs យកឈ្នះ Liverpool នៅចុងតង់ ក្នុងលទ្ធផល២ទល់នឹង១។
Spurs យកបាន៣ពិន្ទុនេះឡើង ទៅលេខ២ ក្នុងតារាងបណ្តោះអាសន្នមាន១៧ ពិន្ទុខណៈដែលក្រុម Man City បានបង្កការធ្វេសប្រហេស ប្រកួតចុងក្រោយ ចាញ់ក្រុម Wolves ក្នុងលទ្ធផល២ទល់នឹង១ ដូចគ្នាប៉ុន្តែនៅតែបន្តឈរ នៅលើកំពូលតារាងនៅឡើយ មាន១៨ពិន្ទុ។
កាំភ្លើងធំ Arsenal ទោះបីជាយ៉ាងណាក្តី ក៏មាន១៧ពិន្ទុ ស្មើនឹង Spurs ដែរប៉ុន្តែត្រូវឈរនៅលេខរៀងទី៣ ដោយចាញ់ចំនួនគ្រាប់បាល់ ហើយហង្សក្រហម Liverpool នៅលេខរៀងទី៤ មាន១៦ពិន្ទុ។
សប្តាហ៍នេះ បិសាចក្រហម Man UTD នៅតែបន្តឈរ នៅលេខរៀងទី១០ នៅឡើយដោយមានត្រឹមតែ ៩ពិន្ទុប៉ុណ្ណោះក្នុងដៃ ៕
ប្រែសម្រួល៖ស៊ុនលី