កីឡា

Martinez អាចនឹងសម្រាក ព្យាបាលរបួស ដល់ឆ្នាំក្រោយ

ប្រភព៖ AFP

កីឡាករខ្សែការពារមាឌតូចចិត្តធំ របស់ក្លឹប បិសាចក្រហម Man UTD សញ្ជាតិអាហ្សង់ទីន Lisandro Martinez ត្រូវបាន The Goal អះអាងថា នឹងអាចសម្រាកព្យាបាល របួសរហូត ដល់ឆ្នាំក្រោយ។

ប្រភពដដែល បានឲ្យដឹងទៀតថា នេះគឺជាការសម្រាកព្យាបាលរបួស ដែលបណ្តាលមកពីការវះកាត់សាច់ដុំ ជាលើកទី២ ហើយរបស់កីឡាកររូបនេះ ហើយតាមការអះអាងដំបូង ដោយក្រុមគ្រូពេទ្យ Martinez អាចនឹងត្រូវការពេលវេលា ដល់ទៅ៣ ខែដើម្បីព្យាបាលរបួស ។

របួសរបស់គាត់បានកើតឡើង នៅពេល ដែលបានត្រឡប់ ពីការប្រកួតបើករដូវកាលវិញ ហើយចូលរួមប្រកួតប៉ះនឹងក្រុម Arsenal ដោយលទ្ធផលចាញ់៣ទល់នឹង១ និងចាប់ផ្តើមមានភាពឈឺ ចាប់តាំងតែពីពេលនោះ។

ទោះបីជាបានបង្ហាញខ្លួនក្នុង ការប្រកួតប៉ះនឹងក្រុម​ Brighton និង Bayern Munich ក្តីប៉ុន្តែកីឡាករមិនអាចលាក់ បានរបួសនេះតទៅទៀតដែរហើយចាំ បាច់ត្រូវតែធ្វើការវះ គាត់ជាដាច់ខាត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top