ភ្នំពេញ ៖ ក្រុមអត្តពលិក កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ១៩ (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ឆ្នាំនេះ ទោះបីក្រុមនេះ គ្មានឱកាសដណ្តើម មេដាយក៏ដោយ ។
លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូនិងទូករ៉ូអ៊ីងកម្ពុជាបានប្រាប់ឲ្យដឹងពីប្រទេសចិនថា ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើក ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា កាលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លើវិញ្ញសា ២០០ម៉ែត្រ លទ្ធផលទទួលបាន ១-វគ្គ Heats ក្រុមកម្ពុជាចំណាត់ថ្នាក់លេខ៣។
ចំណែកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ “Semi final” ក្រុមអត្តពលិកកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំណាត់ថ្នាក់លេខ ៣ និងវគ្គ Minor Final កម្ពុជា ចំណាត់ថ្នាក់លេខ២ សូមបញ្ជាក់ថា ក្រុមអត្តពលិក កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាពុំជាប់ Grand Final នោះឡើយ ដូចនេះក្រុមកម្ពុជា ពុំទទួលបានមេដាយឡើយ ។
លោកបានបន្តថា លទ្ធផលការ ប្រកួត នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លើវិញ្ញសា ៥០០ម៉ែត្រ លទ្ធផលទទួលបានវគ្គ Heats ក្រុមអត្តពលិកកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំណាត់ថ្នាក់លេខ៦ ២-វគ្គ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ “Semi final” ក្រុមអត្តពលិកកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាចំណាត់ថ្នាក់លេខ ៤
រីឯវគ្គ Minor Final ក្រុមអត្តពលិក កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំណាត់ថ្នាក់លេខ៣ ពុំជាប់ Grand Final នោះឡើយ ដូចនេះក្រុមអត្តពលិក កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ពុំទទួលបានមេដាយឡើយ ។ កម្ពុជាបញ្ជូនអត្តពលិក សរុបចំនួន១៧រូប ក្នុងនោះកីឡាករ១៤រូប និងគ្រូបង្វឹកចំនួន៣រូប ដែលនឹងធ្វើការប្រកួត លើ៣វិញ្ញាសាទូកអ៊ំ ចំណុះ១២នាក់ចម្ងាយ១០០០ម៉ែត្រ .ទូកអ៊ំចំណុះ១២នាក់ ចម្ងាយ៥០០ម៉ែត្រ និងទូកអ៊ំចំណុះ១២នាក់ ចម្ងាយ២០០ម៉ែត្រ ៕
ដោយ៖លី ភីលីព