The Goal ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា ក្លឹបយក្ស Bayern Munich នឹងមិនសម្រេចចិត្តក្នុងការអនុញ្ញាតិឲ្យកីឡាករខ្សែការពារ Jerome Boateng វិលមកវិញឡើយ។
ប្រភពដដែលក៏បានបញ្ជាក់ដែរថាកីឡាករផ្ទាល់ក៏ នឹងមិនមានបំណងក្នុងការវិលត្រឡប់មកវិញដូចគ្នាដែរ ដោយសារតែក្នុងនោះក៏មានការគម្រាមកំហែងពីសំណាក់ អ្នកគាំទ្រដែរមិនពេញចិត្តនឹងការវិលត្រឡប់វិញឡើយ។
កាលពីមួយសប្តាហ៍កន្លងទៅនេហកីឡាករ Boateng ដែលមិនមានតម្លៃខ្លួនរូបនេះបានធ្វើការហ្វឹកហាត់ ជាមួយនឹងក្លឹបទាំងទទួលបានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្រក្លឹបជាពិសេសក្រោយដំណឹងថា នឹងមានការពិចារណាក្នុងការចុះកុងត្រាថ្មីជាមួយគ្នាឡើងវិញផងនោះ៕ ប្រែសម្រួល៖ស៊ុនលី