យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកលោក Frank Lampard កំពុងចូលរួមពិភាក្សាជាមួយនឹងក្លឹប Rangers ចំពោះតំណែងដែលទំនេរប៉ុន្តែជឿជាក់ថា គាត់នឹងមិនត្រូវទទួលបានការគាំទ្រខ្លាំងនោះទេ។
ប្រភពដដែលបានសរសេរទៀតថាលោក Lampard ស្ថិតនៅក្នុងចំណោមគ្រូបង្វឹកដែលអាចមកជំនួសតំណែងនៅក្លឹបរបស់ប្រទេសស្កុត មួយនេះក្រោយការចាកចេញរបស់លោក Michael Beale កាលពីសប្តាហ៍កន្លងទៅ។
ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាគ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះនឹងមិនជាប់ឈ្មោះទៅកាន់បញ្ជីបេក្ខភាពចុងក្រោយសម្រាប់ការសំភាសជាមួយនឹងក្លឹបឡើយខណៈដែល Rangers ក៏កំពុងពិចារណាគ្រូបង្វឹករបស់ក្លឹបជប៉ុន Yokohama F Marinos លោក Kevin Muscat ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី