កីឡាករគោលដៅរបស់ក្លឹបហង្សក្រហម Liverpool ដែលកំពុងលេងឲ្យក្លឹប West Ham ម្នាក់ពេលនេះបានសម្រេចចិត្តហើយក្នុងការបន្តកុងត្រាថ្មីរយៈពេលវែងនៅទីនេះ។
The Goal ចេញផ្សាយនៅថ្ងៃនេះជឿជាក់ថាកីឡាករ Jarron Bowen បានសម្រេចចិត្តក្នុងការទទួលយកកុងត្រាថ្មីរយៈពេលវែងដល់ទៅឆ្នាំ២០៣០ជាមួយនឹងក្លឹប West Ham ហើយដោយមិនរងចាំការចរចាណាមួយជាមួយនឹង Liverpoolឡើយ។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានចុះកុងត្រាថ្មីរួចរាល់ក្រោយក្លាយខ្លួនជាកីឡាករដ៏សំខាន់របស់ក្លឹប West Ham ។ផ្ទេរមកចូលរួមក្លឹបតាំងតែពីឆ្នាំ២០២០កីឡាករ Bowen ពានសាងស្នាដៃជាច្រើនដោយក្នុងនោះរួមទាំងស៊ុតយកឈ្នះក្រុម Fiorentina នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Europa Conference League កាលពីរដូវកាលមុនទៀតផង៕ ប្រែសម្រួល៖ស៊ុនលី