ក្រោយ Inter Miami បរាជ័យ 1-0 ក្រោមស្នាដៃ Cincinnati គ្រូបង្វឹក លោក Martino បាននិយាយពាក្យចចាមអារ៉ាមអំពីការផ្ទេរ Messi ទៅ Barcelona ក្នុងខែមករា ឆ្នាំ 2024 ខាងមុខនេះ។

ដំណឹងអំពីការផ្ទេរ Messi ទៅកាន់ Barcelona នេះ គឺស្របពេល ដែលលីកបាល់ទាត់អាមេរិក MLS នឹងមិនបន្តរហូតដល់ខែកុម្ភៈ ដែលធ្វើឱ្យ Messi មានការសម្រាករយៈពេលយូរ។ Messi ដែលបានចូលរួមជាមួយ Inter Miami កាលពីខែកក្កដា ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះនោះ បានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុងការប្រកួតលីក។ Inter Miami រីករាយនឹងកំណត់ត្រាមិនដែលចាញ់ ជាមួយ Messi មុនពេលចាញ់ Cincinnati នាពេលថ្មីៗនេះ។


លទ្ធភាពដែល Messi ត្រលប់ទៅ Barcelona វិញ សូម្បីតែក្នុងលក្ខខ័ណ្ឌខ្ចីជើង បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ។ Barcelona នឹងសម្លឹងរកឱកាសដើម្បី ឱ្យវីរបុរសអាហ្សង់ទីនរូបនេះ លេងជាចុងក្រោយនៅក្លឹបអ្នកមានបុណ្យ ជាទីកន្លែងដែលរូបគេ ធ្លាប់បានឈ្នះពានជាច្រើន និងបានសាងកេរ្តិ៍ឈ្មោះអស់ជាច្រើនឆ្នាំ៕
ប្រភព៖ sabay
