ភ្នំពេញ៖ សហព័ន្ធខែ្មរកីឡាហែលទឹកប្រកាសរៀបចំការប្រកួតកីឡាហែលទឹក និង FIN Swimming (ហែលជើងទា)ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន ៖ផ្នែកបុរស៖កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ចំណែកសម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុអាចចូលរួមប្រកួតបានគឺមាន ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ ចំពោះកីឡាករ-កីឡាការិនីម្នាក់ៗ មានសិទ្ធិអាចប្រកួតបានចំនួន ៣ វិញ្ញាសា (វិញ្ញាសាឯកត្តជន)។ ការប្រកួតកីឡាហែលទឹក និង FIN Swimming ( ហែលជើងទា) ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣មាន១០ វិញ្ញាសា រីឯ FIN Swimming ( ហែលជើងទា) មាន៣ វិញ្ញាសា និងកីឡាហែលទឹក មាន ៧ វិញ្ញាសា៕ ដោយ៖លី ភីលីព




