កីឡា

ក្រុមអត្តពលិក វ៉ូវីណាមកម្ពុជា២៨ នាក់ ត្រៀមខ្លួនចេញទៅប្រកួត ជើងឯកពិភពលោក នៅទីក្រុងហូជីមិញ

រូបភាពសហព័ន្ធកីឡាវ៉ូវីណាម

ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនីចំនួន ២៨ នាក់ របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើការហ្វឹកហាត់យ៉ាង សកម្មជារៀងរាល់ថ្ងៃ ដើម្បីពង្រឹកសមត្ថភាពខ្លួន មុនចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២២ ខែវិច្ឆិការរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។

លោក កៅ មករា គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងបញ្ជូនក្រុមកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ២៨ នាក់ គ្រូបង្វឹក ៥ នាក់ និងថ្នាក់ដឹកនាំ និងគ្រូពេទ្យចំនួន ៦នាក់ រួមមានកីឡាការិនីចំនួន ១១ នាក់ និងកីឡាករ ១៧ នាក់ លើវិញ្ញាសា ២៦ ក្នុងនោះវិញ្ញាសាប្រយុទ្ធចំនួន ១០ វិញ្ញាសា និងវិញ្ញាសា ១៦ វិញ្ញាសា ។

លោកគ្រូបង្វឹកបានបន្តថា ចំពោះសព្វថ្ងៃនេះ សហព័ន្ធធ្វើការប្រកួតជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមៗ ចូលរួមប្រកួត ដើម្បីប្រកួតប្រជែង ជាមួយកីឡាករ-កីឡាការិនីប្រទេសផ្សេងៗ ក្នុងការដណ្តើមមេដាយ ជូនប្រទេសជាតិ ។
ក្រោយពីជ្រើសរើស បានហើយយើងនឹងធ្វើការហ្វឹកហាត់យ៉ាង សកម្មជារៀងរាល់ថ្ងៃ ដើម្បីពង្រឹកសមត្ថភាពខ្លួនបន្ថែមទៀតរហូតដល់ប្រកួតជាផ្លូវការ។
ចំណែកវិញ្ញាសាប្រយុទ្ធបុរសមាន ៦ វិញ្ញាសា៖ វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥១-៥៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៤-៥៧ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៧-៦០ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៦០-៦៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៦៤-៦៨ គីឡូក្រាម និងវិញ្ញាសាប្រភេទទម្ងន់ក្រោម ៦៨-៧២ គីឡូក្រាម
រីឯវិញ្ញាសាប្រយុទ្ធនារី មាន ៤ វិញ្ញាសា ៖ វិញ្ញាសាប្រភេទទម្ងន់ ក្រោម ៤៨-៥១ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥១-៥៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៤-៥៧ គីឡូក្រាម និងវិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៧-៦០ គីឡូក្រាម ។
ចំពោះការប្រកួតខាងនេះភាគច្រើនសុទ្ធសឹងជាកីឡាករ-កីឡាការិនីមានបទពិសោធន៍ ច្រើន សម្រាប់ការប្រកួត ក្រៅប្រទេស ប៉ុន្តែក្នុងនាមលោកជាគ្រូបង្វឹក មានក្តីសង្ឃឹមថា ពួកគេអាចនឹងទទួលបានលទ្ធផលល្អ ឬអាចដណ្តើមមេដាយ ជូនប្រទេសជាតិ ជាក់ជាមិនខានឡើយ ៕
ដោយ៖លី ភីលីព

Most Popular

To Top