កីឡា

លោកស្រី Yeoh ម្ចាស់ជ័យលាភី អូស្ការក្លាយជាសមាជិកថ្មី របស់គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ

ប្រភព ៖ AFP

ទីក្រុងបុមបៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តារាសម្តែងដែលទទួលបានពានរង្វាន់ អូស្ការជនជាតិម៉ាឡេស៊ី លោកស្រី Michelle Yeoh ត្រូវបានជាប់ឆ្នោតក្លាយ ជាសមាជិកថ្មីម្នាក់ ក្នុងចំណោម ៨ នាក់នៃគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ កាលពីថ្ងៃអង្គារ ។

ស្ត្រីអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់អូស្ការ នៅពេលលោកស្រីដណ្តើម បានតួសម្តែងល្អបំផុតសម្រាប់ “អ្វីគ្រប់យ៉ាងនៅគ្រប់ទីកន្លែងទាំងអស់ នៅពេលតែមួយ” កាលពីដើមឆ្នាំនេះ ត្រូវបានបោះឆ្នោតជ្រើសរើសដោយ ៦៧ សំឡេងទល់នឹង ៩ ដោយមានការអនុប្បវាទមួយ ។ លោកស្រី ជាសមាជិកថ្មីម្នាក់ក្នុងចំណោម ៨ នាក់បានបោះឆ្នោតនៅថ្ងៃចុងក្រោយនៃសម័យប្រជុំ IOC លើកទី ១៤១ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ។

ពេលប្រកាសលទ្ធផលលោក Yeoh ក្រោកឈរដាក់ដៃលើបេះដូង ហើយលោកស្រី និងសមាជិក ដែលទើបជាប់ឆ្នោតផ្សេងទៀត បន្ទាប់មកបានធ្វើសច្ចាប្រណិធាន អូឡាំពិក ។ ស្ត្រីអាយុ ៦១ ឆ្នាំត្រូវបានអមដំណើរនៅទីក្រុងបុមបៃ ដោយប្តីរបស់លោកស្រី គឺលោក Jean Todt អតីតប្រធានគ្រប់គ្រងកីឡាម៉ូតូ FIA បន្ទាប់មកបានទទួលមេដាយសមាជិក IOC ពី Bach ។

មុនពេលបោះឆ្នោត ម្ចាស់ក្សត្រី Anne របស់ចក្រភពអង់គ្លេសជាប្រធានគណៈកម្មាធិការបោះឆ្នោតសមាជិករបស់ IOC បានណែនាំលោក Yeoh ថា ជា “ជើងឯករងជើងឯកម៉ាឡេស៊ី”។ គួរឲ្យស្តាយ ជំនាញផ្សេងៗរបស់លោកស្រីបានធ្វើឲ្យលោកស្រីឃ្លាតឆ្ងាយពីជីវិតកីឡារបស់លោកស្រី ប៉ុន្តែជាអាជីពដែលពោរពេញដោយភាពរីករាយ និងការចាប់អារម្មណ៍ច្រើនលើកីឡា។

របកគំហើញហូលីវូដរបស់លោក Yeoh បានកើតឡើងនៅពេលលោកស្រីត្រូវបានសម្តែងក្នុងខ្សែភាពយន្ត Bond កាលឆ្នាំ ១៩៩៧ មានចំណងជើងថា “Tomorrow Never Dies” ទល់នឹង Pierce Brosnan ហើយនាងបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកស្រីនៅក្នុងខ្សែភាពយន្តសិល្បៈក្បាច់គុនរួមមាន “Crouching Tiger Hidden Dragon” ។

លោកស្រីត្រូវបានគេបោះឆ្នោតកាលពីថ្ងៃអង្គារជាមួយនឹងម្ចាស់មេដាយអូឡាំពិកដំបូងរបស់អ៊ីស្រាអែល Yael Arad; អ្នកជំនួញហុងគ្រី និងជាអ្នកគ្រប់គ្រងកីឡា Balazs Furjes; Cecilia Tait អតីតម្ចាស់មេដាយអូឡាំពិក និងជាអ្នកនយោបាយមកពីប្រទេសប៉េរូ និងសហគ្រិនកីឡាអាល្លឺម៉ង់ Michael Mronz ។

ទាំង ៨ ពីមុនត្រូវបានស្នើឡើងជាសមាជិកបុគ្គល ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នៅក្នុងខែកញ្ញា ។
លោក Petra Soerling របស់ប្រទេស ស៊ុយអែត ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងកូរ៉េខាងត្បូង Kim Jae-youl ប្រធានសហភាពកីឡាស្គី អន្តរជាតិ ក៏ត្រូវបានជ្រើសរើសផងដែរ ទាក់ទងនឹងតួនាទីរបស់ពួកគេជា មួយសហព័ន្ធកីឡាអន្តរជាតិ។
Mehrez Boussayene ប្រធានគណៈកម្មាធិការអូឡាំពិកទុយនីស៊ី ក៏ត្រូវបានជ្រើសរើសជាអតីតសមាជិកមន្ត្រីផងដែរ ។ លោក Bach បាននិយាយថា បេក្ខជនទាំងនេះនាំមកនូវគុណតម្លៃបន្ថែម ដល់ការងាររបស់ IOC ដោយសារតែបទពិសោធន៍របស់ពួកគេ និងជំនាញចម្រុះក្នុងរបៀបរស់នៅផ្សេងៗគ្នា” Bach បាននិយាយនៅពេលអ្នកទាំង ៨ ត្រូវបានស្នើឡើងនៅក្នុងខែកញ្ញា ៕
ដោយ៖លី ភីលីព

Most Popular

To Top