The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមរៀបចំផ្តល់កុងត្រា រយៈពេលវែងឲ្យកីឡាករ Frenkie de Jong ហើយឬអាចនឹងរហូតដល់ការ បញ្ចប់អាជីពតែម្តងនៅទឹកដី Camp Nou ។
ប្រភពដដែល ទោះបីជាយ៉ាងណាក្តី ក្លឹបនៅរឹងនចាំមើលជំហ របស់កីឡាករផ្ទាល់ថា តើគេចង់បានកុងត្រាបែបនេះ ឬយ៉ាងណា ខណៈដែលកន្លងមកក្លឹបតែងតែ មានបំណងចង់លក់គាត់ចេញទៅក្លឹបផ្សេង តែកីឡាករបានធ្វើការបដិសេធម្តង ហើយម្តងទៀត។
គួរឲ្យដឹងដែរថា បច្ចុប្បន្នកុងត្រា របស់គាត់មានត្រឹមឆ្នាំ២០២៦ប៉ុណ្ណោះ ហើយកន្លងមក Barcelona តែងតែបើកផ្លូវឲ្យក្លឹបផ្សេង ចូលចរចាដើម្បីទិញកីឡាករ រូបនេះប៉ុន្តែ De Jong មិនព្រមចាកចេញនោះទេ ហើយនៅតែបន្តជាកីឡាករ ដ៏សំខាន់របស់គ្រូបង្វឹកលោក Xavi ដដែលនៅរដូវកាលនេះ ៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ AFP