ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនខ្មែរកម្ពុជា ២ រូប បានផ្តួលកីឡាករ ប្រដាល់ថៃ ឲ្យសន្លប់ត្រឹមទឹកទី២ និងស្មើមួយគូក្នុងការជួបប្រកួតគ្នា ជាលក្ខណ:អន្តរជាតិ ។

អតីតអ្នកប្រដាល់ជើងខ្លាំង ថៃ Fa Nimith ប្រកួតបានត្រឹមស្មើ ជាមួយអ្នកប្រដាល់កម្ពុជា ខុនបូឡា ដោយពិន្ទុ បន្ទាប់ពីអ្នកប្រដាល់ ទាំង២រូបនេះ តស៊ូជាមួយគ្នា ៥ ទឹកពេញមកនោះ។ ស្ថានភាពប្រកួតមាន លក្ខណៈតឹងតែងខ្លាំង តែអ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះ ក្រៅពីវ៉ៃដោយប្រុងប្រយ័ត្ន នោះពែលមានឱ កាសគេបើកការ វាយប្រហារគ្នា ទៅវិញទៅមកដើម្បីស្វែងរកពិន្ទុ ។ ទោះជាយ៉ាងណាបន្ទាប់ ពីឆ្លងកាត់ចំនួន៥ទឹកលទ្ធផល ស្មើគ្នាប៉ុណ្ណោះ ។

ចំណែកអ្នកប្រដាល់ ហ៊ឹម គឹមរៀង ក្លិបសុភាពគុនខ្មែរបានយកឈ្នះអ្នកប្រដាល់ថៃ Kamray Ngen ត្រឹមទឹកទី ២ ប៉ុណ្ណោះត្រូវអាជ្ញាកណ្ដាលបញ្ឈប់ ដោយសារតែអត់ មានសមត្ថភាព ។ គឹមរៀងចាប់ផ្ដើម មានប្រៀបលើកាំរ៉ៃងិន តាំងពីដើមទឹកទី១មកម្ល៉េះ ។ គឹមរៀងគៀបសង្កត់ខ្លាំង នៅចុងទឹកទី១និងដើមទឹកទី២។
ដោយសារស្ថានភាព កាន់តែអាក្រកទៅៗនោះ អ្នកប្រដាល់ជើងខ្លាំង ជំនាន់ក្រោយ រិន ដេវីដ ក្លិបនាគរាជចតុមុខ ប្រើពេលតែ២ទឹកប៉ុណ្ណោះ ផ្ដួលអ្នកប្រដាល់ថៃ Kamray Thang ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមបាន ។

ដោយមានប្រវត្តិប្រកួតចំនួន ១០១ ដង ឈ្នះ ៨១ ដង ចាញ់ ១៦ ដង ស្មើពិន្ទុ ៤ ដង និងវាយគូប្រកួតឲ្យសន្លប់បាន ចំនួន ១០ ដង រិនដេវីដគឺជាខ្លាស្ទាវតែកាំរ៉ៃថង ដែលមានប្រវត្តិប្រកួត ចំនួន ១២១ ដង ឈ្នះ ៩១ ដង ចាញ់ ២៥ ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់ ២៥ ដងនោះក៏ជាខ្លាក្នុងចំណោមខ្លាដែរ ។

អ្នកប្រដាល់ថៃ Kamray Thang ត្រូវបានអ្នកប្រដាល់កម្ពុជា រិន ដេវីដ ប្រើស្នៀតនាគវ័ធកន្ទុយឲ្យដួលសន្លប់នៅទឹកទី២ ដោយសារ តែការធ្វេសប្រហែស មើលស្រាលគូប្រកួតបន្តិច ៕
ដោយ៖លី ភីលីព

