ភ្នំពេញ៖ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាក្រសួងការពារ លោកឧត្ដមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងលោក ប៊ូ វិរៈ អគ្គលេខាធិការនៃសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ បានជួបសំណោះសំណាល់ជាមួយកីឡាករម៉ូតូ ២ រូប ដែលដណ្តើមបានមេដាយមេដាយមាស ប្រាក់ និងសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក “Water Jet Ski World Series” ឆ្នាំ២០២៣ ជុំទី៣នៅសហរដ្ឋអាមេរិកកាលពីដើមខែតុលាកន្លង នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់ពិភពលោក “ WORLDSERIES AMERICA-USA ROUND3 2023” នៅទីក្រុង Arizona ប្រទេសអាមេរិកមានប្រទេសចូលរួមចំនួន ២២ប្រទេសមកពី ៥ទ្វីបដោយកីឡាករម៉ូតូទឹករបស់ក្រសួងការពារជាតិ ២ រូប ដណ្តើមមេដាយ ៤ គ្រឿង ក្នុងមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយ១ គ្រឿង សំរិទ្ធ ដោយកីឡាករ កែ វ៉ាន់ស៊ីដែន និងកីឡាករ សាលី ហ្វីលីន ។ ក្លិបកីឡាម៉ូតូទឹកកងយោធពលខេមរភូមិន្ទបានបញ្ចូនកីឡាករប្រភេទកីឡាករម៉ូតូទឹកចំនួន០២នាក់ដើម្បីទៅចូលរួមបោះជំរុំ ហ្វឹកហាត់ នឹងបណ្តុះបណ្តាលរយៈពេលវែង នៅទីក្រុងប៉ាតាយ៉ា ព្រះរាជាណាចក្រត តាមរយៈជំនួយរបស់ក្លិប Club Flamingo Jet ski នឹងបានទៅចូលរួមការប្រកួតកីឡាម៉ូតូទឹក ពានរង្វាន់ពិភពលោក។

លោកឧត្ដមសេនីយ៍ទោ ខូវ ឆាយ បានមានប្រសាសន៍ថា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះកីឡាករម៉ូតូទឹករបស់ក្រសួងការពារជាតិ ២ រូប គឺកីឡាករ កែ វ៉ាន់ស៊ីដែន និងកីឡាករ សាលី ហ្វីលីនដែលបានដណ្តើមមេដាយមេដាយមាស ប្រាក់ និងសំរិទ្ធជូនក្រសួងការជាតិក៏ដូចជាប្រទេសកម្ពុជានៅអាមេរិក នេះភាពអស្ចារ្យក្នុងនាមកម្ពុជាយើងអាចដណ្តើមបានមេដាយកម្រិតពិភពលោក។ លទ្ធផលទំាងនេះ គឺជាការខិតខំប្រឹងប្រែងហ្វឺកហាត់របស់កីឡាករម៉ូតូទឹករបស់ក្រសួងការពារជាតិ ២ រូប និងគ្រូបង្វឹកដែលបានចំណាយពេលដ៏មានតម្លៃជួយក្នុងការហ្វឹកហាត់ ។

លោកនាយកមជ្ឈមណ្ឌលបានបន្តថា កន្លងមកកីឡាករម៉ូតូទឹករបស់ក្រសួងការពារជាតិធ្លាប់ដណ្តើមមេដាយសំរិទ្ធ គឺកីឡាករ កែ វ៉ាន់ស៊ីដែនក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត ព្រមទំាងបញ្ជូលកីឡាករ កែ វ៉ាន់ស៊ីដែន ក្នុងក្របខណ្ឌមន្ត្រីរបស់ក្រសួងការពារជាតិ។ ឥឡូវ កីឡាករ សាលី ហ្វីលីន បន្ទាប់ពីជួបសំណោះសំណាល់នេះ លោកនឹងស្នើសុំឲ្យក្របខណ្ឌមន្ត្រីរបស់ក្រសួងការពារជាតិ ក្នុងនាមនាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទដើម្បីលើកទឹកចិត្តដល់កីឡាករ សាលី ហ្វីលីនជាម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធកម្រិតពិភពលោកឆ្នាំ២០២៣។

ឧត្តមសេនីយ៍ឯក តែម ម៉ឺន ក៏បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកីឡាករម៉ូតូទឹករបស់ក្រសួងការពារជាតិ ២ រូប គឺកីឡាករ កែ វ៉ាន់ស៊ីដែន និងកីឡាករ សាលី ហ្វីលីន មានការសប្បាយរីករាយចំពោះកីឡាករទំាង២នាក់ដែលឈ្នះមេដាយកម្រិតពិភពលោកដើម្បីឲ្យដឹងពីការយកចិត្តទុកដាក់ថ្នាក់ដឹកនាំទំាងចិត្ត ទំាងកាយចំពោះកីឡាកររបស់ខ្លួនរវាងថ្នាក់ដឹកនាំ និងកីឡាករបង្ហាញឲ្យឃើញភាពជិតស្និតតែម្តង៕

