កីឡាករអ្នកចាំទីឆ្នើមរបស់អាហ្សង់ទីន Emilliano Martinez បានបញ្ជាក់ពីអារម្មណ៍របស់គាត់ថា ចង់លើកពានរង្វាន់ Champions League ជាមួយនឹងក្លឹប Aston Villa នៅថ្ងៃណាមួយ។
បន្ទាប់ពីបានបំពេញក្តីស្រម៉ៃជួយអាហ្សង់ទីន លើកពានរង្វាន់ពិភពលោកឆ្នាំ២០២២ រួចមកកីឡាករវ័យ៣១ឆ្នាំរូបនេះបានបន្តក្តីសុបិន្ត របស់ខ្លួនខណៈដែលកំពុងលេងជាមួយនឹងក្លឹប Aston Villa នៅក្នុងដំណើរឆ្ពោះទៅរកពាន Champions League មួយទៀត។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតកីឡាករអ្នកចាំទីស្រោមដៃមាសរូបនេះបាននិយាយថា ៖ ប្រសិនបើអ្នកធ្លាប់មើលបទសំភាសរបស់ខ្ញុំតាំងតែពីដំបូងគឺខ្ញុំចង់ឈ្នះពាន Champions League បំផុតហើយខ្ញុំជឿជាក់ថា នៅទីនេះជាមួយនឹង Aston Villa ថ្ងៃណាមួយខ្ញុំនឹងអាចលើកពាននេះជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួន និងប្រវត្តិសាស្ត្ររបស់ក្លឹបម្តងទៀតដូចនឹង World Cup ដែរ៕ ប្រែសម្រួល៖ស៊ុនលី