កីឡា

អ្នកប្រដាល់ជើងខ្លាំងថៃ Kang Chak បង្ហាញមុខលើដំបូងលើសង្វៀន TV5 ព្រែកកំពឹសសប្ដាហ៍នេះ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់ អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ អ្នកប្រដាល់ជើងខ្លាំងថៃ Kang Chak ដែលបាត់មុខជាយូរឆ្នាំមកហើយ បានណាត់ជួយអ្នកប្រដាល់កម្ពុជា វង្ស វិឆ័យ ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ក្នុងប្រភេទទម្ងន់៧២គីឡូក្រាម ។

កប្រដាល់កម្ពុជា វង្ស វិឆ័យ ជាអ្នកប្រដាល់ពូកែជង្គង់ និងកែងទោះបីការវ៉ៃចេញ របស់គេហាក់ដូចជាយឺតមែនតែធ្ងន់ និងមានប្រសិទ្ធភាព ចំពោះអ្នកប្រដាល់ Kang Chak វិញ កែងគេចចេញពីការវាយលុក របស់គូប្រកួតគេមិនសូវចូលចិត្តវ៉ៃប្ដូរឡើយ ។ ការវ៉ៃចេញ របស់គេមិនសូវ ជាធ្ងន់តែមានប្រសិទ្ធិភាព អ្នកប្រដាល់ថៃរូបនេះគេវ៉ៃ ចេញបានរហ័សពិសេសកណ្ដាប់ដៃនិងជង្គង់ល្អ ។

អ្នកប្រដាល់ជើងរន្ទះ សោម វិឆ័យ ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យ ប៉ះជាមួយអ្នកប្រដាល់ថៃ Saran Nhuo ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ កន្លងមកមានអ្នកប្រដាល់មិនតិចគ្នា ទេ ត្រូវសន្លប់ក្រោមទម្ងន់ជើងរបស់វិឆ័យ ។ ការទាត់ចេញ របស់គេមានប្រសិទ្ធិភាពណាស់ បើគូប្រកួតហ៊ានតែធ្វេសប្រហែស នឹងត្រូវវិឆ័យទាត់ចំកញ្ចឹង ក តែម្ដង ។

ចំណែកអ្នកប្រដាល់ថៃ Saran Nhuo វិញមិនមាននរណាដឹង ពីកលល្បិច នៃការវ៉ៃរបស់គេនោះទេ។ រីឯ អ្នកប្រដាល់ ប៊ុន សុធា ក្លិបកងយោធពលខេមរភូមិន្ទ ប្រកួតជាមួយអ្នកប្រដាល់ថៃ Yourt Khetti ក្នុងប្រភេទ ទម្ងន់៥៤គីឡូក្រាម។ សុធា ជាអ្នកប្រដាល់ ដែលមានកែងមុតជង្គង់ស្រួច ទោះបីកម្លាំងគេឆាប់ស្រុតចុះតែអ្នក ប្រដាល់រូបនេះបើមាន ឧិ៍កាសគេនឹងផ្ដួលគូប្រកួតភ្លាមៗតែម្ដង។ អ្នកប្រដាល់ Yourt Khetti ខិតតិគេទើបតែបង្ហាញខ្លួន នៅសង្វៀនស្រុកខ្មែរជាលើកដំបូង ៕
ដោយ៖លីភីលីព

Most Popular

To Top