ភ្នំពេញ៖ លោក ហឿន សំនៀង អនុប្រធានសហព័ន្ធ្មខ្មែរកីឡាហែលទឹកតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចូលរួមពិធីបិទនៃការប្រកួតកីឡាហែលទឹក និង FIN Swimming (ហែលជើងទា) ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិរៀបចំដោយសហព័ន្ធខែ្មរកីឡាហែលទឹកក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធ្មខ្មែរកីឡាហែលទឹកបានននិយាយា ការប្រកួតការប្រកួតកីឡាហែលទឹក និងកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ ដោយមានការចូលរួមប្រកួតពីសមគម-ក្លិបហែលទឹកចំនួន ១០ស្ថាប័ន (កើនឡើងជាងឆ្នាំ២០២២ ចំនួន ០២ស្ថាប័ន និងកីឡាករ-កីឡាការិនីចូលរួមប្រកួតចំនួន ៩៨នាក់ កីឡាករ ៥៥នាក់ កីឡាការិនី ៤៣នាក់ និងគ្រូបង្វឹក គ្រូជំនួយចំនួន ១៦នាក់ នឹងមានមន្រ្តីគណៈកម្មការបច្ចេកទេសចំនួន ៥០នាក់។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្លិបនាគរាជ ខេត្តកំពង់ចាម ព្រឹទ្ធចារ្យ ហែម ថុន កោះធំខេត្តកណ្តាល បាត់ដំបង និង សាលាបង្រៀនហែលទឹកដូរី។ សម្រាប់ការប្រកួតនេះប្រភទកីឡាហែលទឹក មានចំនួន ១៦វិញ្ញាសារួមមានកីឡាករចំនួន៨វិញ្ញាសា និងកីឡា-ការិនីចំនួន៨វិញ្ញាសា) និងប្រភេទកីឡាហែលទឹកពាក់ជើងទា មានចំនួន៦វិញ្ញាសា (កីឡាករចំនួន ០៣វិញ្ញាសា និងកីឡាការិនីចំនួន ០៣វិញ្ញាសា) ។
ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយមាស ១០ គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស ៥ គ្រឿង ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង ក្រសួងការពារជាតិដណ្តើមបានមេដាយមាសចំនួន ១ គ្រឿងក៏ចាញ់មេដាយមាសក្រសួងមហាផ្ទៃដែ ព្រឹទ្ធចារ្យ ហែម ថុន ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង ក្រសួងព័ត៌មានដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង និងនាគរាជ ខេត្តកំពង់ចាម ដណ្តើមបានមេដាយប្រាក់ចំនួន ១ គ្រឿង៕ ដោយ៖លី ភីលីព