កីឡា

Chelsea បាត់ពិន្ទុក្នុង ទឹកដីខ្លួនឯងលើក្រុម Brentford

រូបភាពពី៖​ AFP

សប្តាហ៍នេះតោខៀវ Chelsea ធ្វើមិនបានល្អទៀតហើយក្នុងការប្រកួតលីកកំពូលអង់គ្លេសទាំងដែលការប្រកួតស្ថិតនៅក្នុងទឹកដីខ្លួនឯងដោយបាត់ពិន្ទុទៅឲ្យក្រុមភ្ញៀវ Brentford។

ទោះបីជាបានគ្រប់គ្រងការប្រកួតបានទៅដល់ជិត៦៩ភាគរយក្តីប៉ុន្តែ Chelsea មិនអាចរកគ្រាប់បាល់បានឡើយហើយបានត្រឹមផ្តល់ឳកាសទៅវិញសម្រាប់ក្រុមភ្ញៀវដែលអាចស៊ុតបានទៅដល់២គ្រាប់ក្នុងការព្យាយាម៧ដង។

គ្រាប់បាល់កើតឡើងដំបូងអាចធ្វើបាននៅតង់ទី២ដោយកីឡាករ Ethan Pinnock និងមួយគ្រាប់ចុងក្រោយធ្វើបានដោយ Bryan Mbeumo នៅនាទីទី៩០បូក៦។

ចប់ប្រកួតសប្តាហ៍នេះតោខៀវ Chelsea បន្តស្ថិតនៅលេខរៀងទី១១មានត្រឹមតែ១២ពិន្ទុប៉ុណ្ណោះខណៈដែល Brentford មាន១៣ពិន្ទុឈរនៅលេខរៀងទី១០៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top