កីឡា

Nketiah រកបានហ៊ែតទ្រីក ក្នុងជ័យជំនះ៥ទល់នឹង ០ជាមួយនឹងក្រុម Sheffield UTD

រូបភាពពី៖​ AFP

ប្រកួតយប់មិញនេះកាំភ្លើងធំ Arsenal ធ្វើបានល្អខ្លាំងណាស់ដោយអាចរកគ្រាប់បាល់បញ្ចូលទីបានរហូតទៅដល់៥គ្រាប់ទៅលើក្រុមភ្ញៀវ Sheffield UTD ហើយក្នុងនោះកីឡាករ Nketiah រកបាន៣គ្រាប់ម្នាក់ឯង។

គ្រាប់បាល់ដំបូងកើតឡើងតាំងតែពីនាទីទី២៨ដោយកីឡាករ Nketiah បន្ទាប់មកនាទីទី៥០និង៥៨ដោយកីឡាករខ្សែប្រយុទ្ធដដែលរូបនេះ។នាទីទី៨៨កីឡាករ Fabio Viera បន្ថែមគ្រាប់បាល់ទី៤ហើយនិងបញ្ចប់គ្រាប់ទី៥ដោយកីឡាករខ្សែជប៉ុន Takehiro Tomiyasu។

៣ពិន្ទុនេះធ្វើឲ្យ Arsenal ឈរនៅលេខរៀងទី២ក្នុងកំពូលតារាងបណ្តោះអាសន្នមាន២៤ពិន្ទុតាមពីក្រោយក្រុមមាន់ខ្នាយមាស Spurs មាន២៦ពិន្ទុចំណែកឯ Sheffield UTD បន្តនៅបាតតារាងមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតទាំង១០ប្រកួតកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top