ភ្នំពេញ ៖ ក្រុមកីឡាការិនីវាយសីកម្ពុជា ដណ្ដើមបានមេដាយមាសដំបូង នៃព្រឹត្តិការណ៍វាយសីជើងឯក យុវជនអាស៊ីអាគ្នេយ៍ “BA Sea Regional Junior Championship 2023” នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ ក្រោយយកឈ្នះក្រុមកីឡាការិនី ទីម័រខាងកើត ដោយលទ្ធផល ២សិតទល់០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ម្ចាស់មេដាយមាសនេះគឺកីឡាការិនី លឿង ម៉ាលីនិច្ច និងកីឡាករ សុខ សុម៉ាលីតា ដែលជាកីឡាការិនីវ័យក្មេង របស់កម្ពុជា ដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការដឹកនាំពីសំណាក់លោក លី កុសល ជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ។

បច្ចុប្បន្នកម្ពុជា ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៧) ខណៈក្រុមកម្ពុជា នៅសល់ ១វិញ្ញាសាប៉ុណ្ណោះ ដែលកំពុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមមីយ៉ាន់ម៉ា លើវិញ្ញាសវាយគូបុរស អាយុក្រោម ១៧ឆ្នាំ ៕






