កីឡា

Man UTD ត្រៀមដោះដូរ Antony និង Barbosa នៅខែមករានេះ

រូបភាពពី៖​ Aditya Gokhale

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងពិចារណាក្នុងការចុះហត្ថលេខានាំយកកីឡាករ Gabriel Barbosa ពីក្លឹបប្រេស៊ីល Flamengo នៅក្នុងខែមករានេះ។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងកិច្ចខិតខំនោះផងដែរក្លឹបនឹងពិចារណាក្នុងការដោះដូរកីឡាករ Antony ផងដែរដើម្បីឲ្យគាត់ផ្ទេរទៅលេងនៅប្រេស៊ីលបណ្តោះអាសន្នក្នុងកុងត្រាខ្ចីជើង។

កីឡាករ Barbosa ដែលមានកុងត្រាជាមួយនឹងក្លឹប Flamengo នឹងត្រឹមចុងខែធ្នូឆ្នាំ២០២៤នោះបានក្លាយជាកីឡាករគោលដៅរបស់ក្លឹប Man UTD និងជាពិសេសគ្រូបង្វឹកលោក Erik Ten Hagនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយហើយជឿជាក់ថាគាត់អាចមានតម្លៃខ្លួនប្រមាណជា២០លានផោននៅក្នុងខែមករាខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top