កីឡា

អ្នកប្រដាល់ថៃ Noeng Trakarn ឈ្នះអេលីត ភក្ដី ដោយពិន្ទុលើសង្វៀន TV5 ព្រែកកំពឹសសប្ដាហ៍នេះ

ភ្នំពេញ៖ ការប្រកួតមិត្តភាពរវាងអ្នកប្រដាល់គុនខ្មែរ និងអ្នកប្រដាល់ថៃ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរ និងអ្នកប្រដាល់ថៃបានបង្ហាញសមត្ថភាពការប្រកួតអស់ពីកម្លាំងកាយ និងកម្លាំងចិត្តតែម្តង។

ចំពោះការប្រកួតអ្នកប្រដាល់កម្ពុជា ធន់ ស៊ីហុង ក្លិបកងយោធពលខេមរភូមិន្ទជាមួយអ្នកប្រដាល់ថៃ Tong Moeurng Thang ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកប្រដាល់កម្ពុជា ធន់ ស៊ីហុងបានទទួលជ័យជំនះដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកនោះ។ ចំណែក អ្នកប្រដាល់កម្ពុជា អេលីត ភក្ដី ក្លិបនាយកដ្ឋានអង្គរក្សប្រកួតចាញ់អ្នកប្រដាល់ថៃ Noeng Trakarn ដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញដែរនោះ។

ចំណែកអ្នកប្រដាល់កម្ពុជា ចក់ ស៊ីវិន ប្រកួតជាមួយអ្នកប្រដាល់ថៃ Pich NaKhorn ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមបានត្រឹមស្មើគ្នាដោយពិន្ទុប៉ុណ្ណោះ។
អ្នកប្រដាល់រួមជាតិវិញនោះ នៅ សុខទី ក្លិបតាឡីដំរីមានរិទ្ធប្រកួតឈ្នះ អ្នកប្រដាល់កម្ពុជា រិទ្ធី នឹមណូ ក្លិប Super Fightដោយពិន្ទុ។ អ្នកប្រដាល់កម្ពុជា ប៊នពន្លឹក ក្លិបនាគរាជចតុមុខវាយ អ្នកប្រដាល់កម្ពុជាធន់វិស្ណុ សមាគមប្រដាល់ក្រសួងការពារជាតិឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៣៕ ដោយ៖លី ភីលីព

Most Popular

To Top