ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានជួបសំណោះសំណាល់ ជាមួយគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ គ្រូពេទ្យ និងក្រុមកីឡាករ -កីឡាការិនីចំនួនប្រហែលជតិ ៤០ នាក់ របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើការហ្វឹកហាត់ នៅប្រទេសវៀតណាម ដើម្បីពង្រឹក សមត្ថភាពខ្លួនមុនចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាវ៉ូវីណាមជើងឯក ពិភពលោកនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី២២ ខែវិច្ឆិការរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។

លោក អ៊ូ រតនា បានមានប្រសាសន៍ថា គណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ គ្រូពេទ្យ និងក្រុមកីឡាករ -កីឡាការិនីចំនួនប្រហែលជតិ ៤០ នាក់នឹងចេញដំណើរ ទៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកដើម្បីធ្វើការហ្វឹកហាត់ ពង្រឹកសមត្ថភាពខ្លួន រហូតដល់ថ្ងៃប្រកួតជាផ្លូវការតែម្តង ។ ចំណែកថ្លៃការស្នាក់នៅ ហូបចុក និងដំណើររបស់ក្រុមកីឡាករ -កីឡាការិនី សហព័ន្ធជាអ្នកចំណាយទំាងអស់ នេះជាការលើកទឹកចិត្ត ដល់ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ក្នុងការប្រកួតដណ្តើមជូនជាតិ ។

លោក កៅ មករា គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងបញ្ជូនក្រុមកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ២៨ នាក់ គ្រូបង្វឹក ៥ នាក់ និងថ្នាក់ដឹកនាំ និងគ្រូពេទ្យចំនួន ៦នាក់ រួមមានកីឡាការិនីចំនួន ១១ នាក់ និងកីឡាករ ១៧ នាក់ លើវិញ្ញាសា ២៦ ក្នុងនោះវិញ្ញាសាប្រយុទ្ធចំនួន ១០ វិញ្ញាសា និងវិញ្ញាសា ១៦ វិញ្ញាសា ។

លោកគ្រូបង្វឹកបានបន្តថា ចំពោះសព្វថ្ងៃនេះសហព័ន្ធធ្វើការ ប្រកួតជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមៗ ចូលរួមប្រកួត ដើម្បីប្រកួតប្រជែងជាមួយកីឡាករ -កីឡាការិនីប្រទេសផ្សេងៗក្នុងការដណ្តើមមេដាយជូនប្រទេសជាតិ ។ ក្រោយពីជ្រើសរើសបានហើយយើង នឹងធ្វើការហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដើម្បីពង្រឹកសមត្ថភាពខ្លួនបន្ថែមទៀត រហូតដល់ប្រកួតជាផ្លូវការ ។

ចំណែកវិញ្ញាសាប្រយុទ្ធបុរសមាន ៦ វិញ្ញាសា៖ វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥១-៥៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៤-៥៧ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៧-៦០ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៦០-៦៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៦៤-៦៨ គីឡូក្រាម និងវិញ្ញាសាប្រភេទទម្ងន់ក្រោម ៦៨-៧២ គីឡូក្រាម រីឯវិញ្ញាសាប្រយុទ្ធនារី មាន ៤ វិញ្ញាសា ៖វិញ្ញាសាប្រភេទទម្ងន់ក្រោម ៤៨-៥១ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥១-៥៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៤-៥៧ គីឡូក្រាម និងវិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៧-៦០ គីឡូក្រាម៕

