កីឡា

លោក Scholes៖ Man UTD មិនគួរបណ្តេញលោក Erik Ten Hag ឡើយ

រូបភាពពី៖​ AFP

អតីតកីឡាករឆ្នើមក្លឹបបិសាចក្រហម Man UTD លោក Pual Scholes ក្រោយលទ្ធផលចាញ់ Copenhagen ទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីម្សិលមិញបានលើកឡើងថា ក្លឹបមិនគួរបណ្តេញគ្រូបង្វឹកលោក Erik Ten Hag ឡើយ។

ទោះបីជាបាននាំមុខក្រុម Copenhagen ដល់ទៅ២គ្រាប់មុននៅតង់ទី១ក្តីប៉ូន្តែ Man UTD នៅតែរបូតបាល់គ្រាប់ដល់ទៅ៤គ្រាប់មកវិញដដែល ធ្វើឲ្យលទ្ធផលបានត្រឹមតែ៤ទល់នឹង៣ហើយធ្លាក់ទៅបាតតារាងនៃពូល A ក្នុងព្រឹត្តិការណ៍​ Champions League ឆ្នាំនេះ។

ទោះបីជាយ៉ាងណាក្តីលោក Scholes បានធ្វើការប្រតិកម្មភា្លមៗ ទៅនឹងព័ត៌មានថាក្លឹបគួរបណ្តេញគ្រូបង្វឹករូបនេះដោយពន្យល់ថា៖ កន្លងមកក្លឹបបានធ្វើការបណ្តេញចេញគ្រូបង្វឹកជាច្រើនរួចមកហើយ ដូច្នេះយើងមិនមានអ្វីដែលគួរតែត្រូវធ្វើបែបនេះតទៅទៀតឡើយ ថ្វីត្បិតតែបច្ចុប្បន្នក្លឹបបានធ្លាក់ចូលក្នុងកំណត់ត្រាអាក្រក់បំផុត មិនធ្លាប់មានរយៈពេល៥០ឆ្នាំចុងក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top