The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea និង Liverpool កំពុងព្យាយាមចរចាជាមួយនឹងកីឡាករវ័យក្មេងកំពុងឡើងជើងម្នាក់របស់ក្លឹប Real Betis ។
កីឡាករ Assane Diao ត្រូវបានប្រភពចេញផ្សាយដដែលនេះអះអាងថានឹងក្លាយទៅជាគោលដៅសំខាន់មួយសម្រាប់ក្លឹបយក្សរបស់អង់គ្លេសទាំងពីរនៅខែមករាខាងមុខនេះនៅពេលដែលទីផ្សារដោះដូរកីឡាករនឹងត្រូវបើកដំណើរការរួចរាល់។
កីឡាករសញ្ជាតិអេស្បាញក្នុងវ័យទើបតែ១៨ឆ្នាំរូបនេះអាចរកគ្រាប់បាល់ចំនួន៦គ្រាប់មកហើយក្នុងការបង្ហាញខ្លួនឲ្យឈុតធំចំនួន១៤ដងនៅរដូវកាលនេះហើយកំពុងទាក់ទាញចំណាប់អារម្មណ៍ក្លឹបផ្សេងទៀតនៅអឺរ៉ុបផងដែរខណៈដែលកុងត្រារបស់គាត់នៅមានសុពលភាពដល់ឆ្នាំ២០២៧៕
ប្រែសម្រួល៖ស៊ុនលី
