ភ្នំពេញ៖វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៣ រៀបចំដោយខេមរសហព័ន្ធកីឡាតេក្វាន់ដូប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា មានរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូបូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និង CTA (ជាន់ទី៣)នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកសិក្សាជាផ្លូវការហើយ។
ក្នុងឱកាសពីធិបើកជាផ្លូវការនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គង់ សក្ខិដា អគ្គលេខាធិការរងតំណាងឲ្យលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ លោក ហែម សំណាង ជាគ្រូឧទ្ទេស ព្រមទំាងមន្រ្តីសម្របសម្រួលជាច្រើនរូបទៀត ។
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៣ឆ្នាំនេះមានសិក្ខាកាមចូលរួមចំនួន ៦០ នាក់មកពីរាជធានីខេត្តជាច្រើនរួមមានភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ។លក្ខខណ្ឌមន្រ្តីអាជ្ញាកណ្តាល-ចៅក្រមចូលរួមដូចជា ខ្សែក្រវាត់ខ្មៅដាន់ Kukkiwon ជាសិស្សគុនតេក្វាន់ដូ WT អាយុ១៧ឆ្នាំឡើង (យកឆ្នាំ២០២៣ ជាគោល) អ្នកធ្លាប់ចូលរួមវគ្គអាជ្ញាកណ្តាល-ចៅក្រមថ្នាក់មូលដ្ឋាន និងមន្រ្តីដែលមិនធ្លាប់បាន ឆ្លងកាត់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមសោះ។
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៣នេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពអាជ្ញាកណ្តាល-ចៅក្រម ត្រៀមការប្រកួតកីឡាតេក្វាន់ដូ WTជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី៣០ ខែវិច្ឆិការហូតដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣នៅសាលហ្វឹកហាត់តេក្វាន់ដូបូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ដោយ៖លី ភីលីព