អស់រយៈពេល៥ខែ ហើយដែលកីឡាករអ្នកចាំទី David de Gea បានសម្រេចចិត្តចាកចេញពីក្លឹបបិសាចក្រហម Man UTD ប៉ុន្តែមកដល់ពេលនេះនៅមិន ទាន់មានកុងត្រាណាមួយ ដែលកីឡាកររូបនេះសម្រេចចិត្តជ្រើសយកនៅឡើយ។
The Goal ចេញផ្សាយនៅថ្ងៃនេះ បានអះអាងថា ទីបំផុត de Gea ប្រហែលជាបានសម្រេចចិត្តថ្មីមួយទៀត ហើយគឺចាប់ផ្តើមជីវិតថ្មី នៅលីគកំពូលអេស្បាញ ជាមួយនឹងក្លឹប Real Betis បន្ទាប់ពីបានចំណាយពេល ដល់ទៅ១៣ឆ្នាំ នៅអង់គ្លេស។
គេជឿជាក់ថា Real Betis កំពុងស្វែងរកអ្នកចាំទីចំណូលថ្មីម្នាក់ និងឈរនៅលំដាប់ទី១ដើម្បីជំនួសតំណែងរបស់កីឡាករ Rui Silva ខណៈដែលបច្ចុប្បន្នគាត់កំពុងមានបំណង ចង់ចាកចេញហើយអ្នកចាំទីដៃទី២ កីឡាករ Claudio Bravo ដែលមានវ័យ៤០ឆ្នាំទៅហើយនោះ ៕
ប្រែសម្រួល៖ស៊ុនលី