ភ្នពេញ ៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោកឧត្តមសេនីយឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិក និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម ពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីលានប៉េតង់ ពហុកីឡដ្ឋានជាតិ ។

លោក សុខ សូកាន បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកធ្វើឡើង ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លិប និងផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីទូទាំងប្រទេស អាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព ហើយក៏ជាវេទិកា សម្រាប់សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា សម្លឹងមើលកីឡាករ-កីឡាការិនីមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៊ូល និងប៉េតង់ មកចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ យុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់ទៀត ។

លោកប្រធាន បានបន្តថា ពីឆ្នាំទៅមួយឆ្នាំសមត្ថភាព របស់កីឡាករ-កីឡាការិនី ក៏កាន់តែរីកចម្រើនឡើង ដូច្នេះការប្រកួតនេះ គឺអាចចាត់ទុក ទីលានសាកល្បង សមត្ថភាព ជាកន្លែងមួយសម្រាប់ចែក រំលែកបទពិសោធ និងរៀនសូត្រពីបច្ចេកទេសក្នុងការ លេងកីឡាប៊ូល និងប៉េតង់ពរវាងគ្នាទៅវិញទៅមក ។ ជាការពិតណាស់ការប្រកួតនេះពុំអាចប្រព្រឹត្តទៅបានទេ ប្រសិនបើមិនមានការគាំទ្រយ៉ាងពេញឆ្លៀតក្នុងឱកាសនេះ តាងនាមក្រុមគ្រួសារកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងរូបខ្ញុំផ្ទាប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិតសអាចារ្យ ហង់ជូន ណាវុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងភាពតិរូបដោយភាព ។

លោករដ្ឋលេខាធិការបានបន្ថែមទៀតថា ក្នុងន័យនេះសហព័ន្ធកីឡាប៊ូល និងប់តង់កម្ពុជាសូមតោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលដែរក្រសួងអប់រំ យុវជន និង កីឡា ជាសេនាធិការ បានយកចិត្ត ទុកដាក់លើកងកីឡា ដោយបានផ្ដល់កាគាំទ្រ ប្រចាំឆ្នាំ ការរៀបចំជា នៃបទគតិយុត្ត ព្រមទាំងបាន កំណត់ការងារ ជាអាទិភាព ចំនួន៤គឺ ការជួសជុលម្រេចសម្ព័ន្ធកីឡា ការអភិវឌ្ឍ ធនធានមនុះក្នុងវិស័យកីឡា ការភទម្រង់រចនាសម្ព័ន្ធ នៃការប្រកួតកីឡាគ្រប់ប្រភេទ និងចុងក្រោយ ការពង្រឹងសហព័ន្ធកីឡាជាតិ ៕
ដោយ៖លី ភីលីព



