ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ឆាល អេសយ៉ាង ប្រធានសហព័ន្ធសន្តិភាពសកលនិងជាតំណាងឲ្យប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោក លោក អៀ ធូ អនុប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា និងលោកអគ្គលេខាធិការសមាគមកីឡាតុងហ្គីលម៉ូដូខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងចៅក្រម ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភពីក្រសួង អប់រំយុវជន និងកីឡា ។
លោក ភាវ ហង្ស អគ្គលេខាធិការរងសហព័ន្ធរាយការណ៍ថា វគ្គបណ្តុះបណ្តាល រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បង្រៀនដោយលោកគ្រូដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ អាជ្ញាកណ្ដាល និងចៅក្រមជាច្រើនឆ្នាំ ។ ហើយវគ្គនេះប្រព្រឹត្តឡើងក្នុងគោលបំណងធ្វើ ការពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងចៅក្រម និងអាជ្ញាកណ្ដាល សម្រាប់ការរៀបចំការប្រកួត កីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣នាពេលខាងមុខនេះ ។
ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ យុវជន និងកីឡាបានឧបត្ថម្ភគាំទ្រជាថវិកា សម្រាប់វគ្គ បណ្តាលបណ្តាលចៅក្រម អាជ្ញាកណ្ដាលអាច ដំណើរការ ទៅយ៉ាងរលូន និងមានប្រសិទ្ធភាព និងប្រសិទ្ធផលសម្រាប់ការរៀបចំ ការប្រកួតកីឡាតុងហ្គីលជ្រើសរើសជើង ឯកនាពេលខាងមុខនេះ ។ វគ្គបណ្តាលបណ្តាលអាជ្ញាកណ្តាល និងចៅក្រមមានចំនួន២២រូប ក្នុងនោះអាជ្ញាកណ្តាល និងចៅក្រមជាស្រី ៧ នាក់។
លោក លោក អៀ ធូ បានមានប្រសាសន៍ថា ជាការពិតណាស់ រយៈពេល៥ថ្ងៃនៃវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល នាពេលនេះ គឺជាការផ្ដល់ឱកាស ឲ្យលោកគ្រូ អ្នកគ្រូ ដែលជាចៅក្រម អាជ្ញាកណ្ដល ទទួលបាន សមត្ថភាពពេញលេញ ក្នុងការត្រៀមលក្ខណៈ សម្រាប់ការរៀបចំការប្រកួតកីឡា តុងហ្គីលម៉ូដូជ្រើសរើសជើងឯក នាពេលខាងមុខនេះ ។
លោកបានបន្តថា មនុស្សត្រូវបានឆ្លុះបញ្ចាំងជាចម្បងគឺ ការអភិវឌ្ឍធនធានមនុស្សការកសាងមូលធនមនុស្ស ដោយ ផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាស្ត្រ និងបច្ចេកវិទ្យា ការលើកកម្ពស់សុខភាព និង សុខមាលភាព ប្រជាជន ព្រមទាំងការពង្រឹងភាពជាពលរដ្ក្នុងសង្គម មានអារ្យធម៌ខ្ពស់ ប្រកដោយសីលធម៌ ទាំងនេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្ដល់អាទិភាពក្នុងវិស័យកីឡានិងបន្តនូវពាក្យស្លោ “កីឡារស់ក្នុងសន្តិភាព”។
ប្រសិនបើមិនមានការគាំទ្រយ៉ាងពេញឆ្លៀតក្នុងឱកាសនេះ តាងនាមក្រុមគ្រួសារកីឡាតុងហ្គីលម៉ូដូកម្ពុជា នឹងរូបខ្ញុំផ្ទាប់ ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិតសអាចារ្យ ហង់ជូន ណាវុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានផ្តល់កយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឲ្យវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន។
ក្នុងន័យនេះ សហព័ន្ធកីឡាប្រដាល់តុងហ្គីលម៉ូដូសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានយកចិត្ត ទុកដាក់លើកងកីឡា ដោយបានផ្ដល់កាគាំទ្រប្រចាំឆ្នាំ ព្រមទាំងបានកំណត់ការងារជាអាទិភាពចំនួន៤រួមមាន ការរៀបចំសម្ព័ន្ធកីឡា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា ការភទម្រង់រចនាសម្ព័ន្ធនៃការប្រកួតកីឡាគ្រប់ប្រភេទ និងការពង្រឹងសហព័ន្ធកីឡាជាតិ៕ ដោយ៖លី ភីលីព