កីឡា

ការប្រកួតនេះ ធ្វើឡើងដើម្បីរំលឹកខួបអតីតកីឡាករ វាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់រំលឹកខួបលោក ទេព ឃុណា លើទី២៨ ឆ្នាំ២០២៣ “28th Annual Tep Kunnah Memorial Cup 2023” ដែលជាអតីតកីឡាករវាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០ នៅទីលានកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣បិទជាផ្លូវការហើយ ការប្រកួតរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផ្ទាល់។

លោក ជា ពៅ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិយាយថា ការប្រកួតកីឡារំលឹកខួបលើកទី២៨នេះ ជាគំនិតផ្តួចផ្តើមដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធរៀបចំឡើងដើម្បីរំលឹក និងឧទ្ទិសដល់លោកឳពុក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ ឆ្នើមរបស់កម្ពុជា ដែលបានទទួលមរណៈភាព ប្រមាណជាង២០ឆ្នាំកន្លងទៅ ។

ការប្រកួតខាងលើកនេះ ខុសប្លែកពីការប្រកួតកាលពីមុនៗដោយសហព័ន្ធរៀបចំឲ្យកីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេងអាយុក្រោម១០ ឆ្នាំ ក្រោម ១២ ឆ្នាំ ក្រោម ១៤ ឆ្នាំ និងក្រោម ១៨ ឆ្នាំដំណ្តើរទៅឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ ដូច្នេះសព្វថ្ងៃនេះសហព័ន្ធកំពុងជំរុញយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងហ្វឹកហាត់កីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេងរបស់ខ្លួន។

អគ្គលេខាធិការរងរូបនេះបានបន្តថា ការប្រកួតឆ្នាំ២០២៣នេះមានកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ៥៤ នាក់មកពី ៤ រាជាធានីខេត្តរួមមានភ្នំពេញ ខេត្តកែប ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ការប្រកួតនេះដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ នឹងបញ្ចប់នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយធ្វើការប្រកួតប្រជែងលើ ៤ វិញ្ញាសា គឺប្រកួតឯកក្តជនបុរស និងនារី។ ការប្រកួតឆ្នាំនេះសហព័ន្ធផ្តោតសំខាន់ទៅលើកីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេងរួមមានកីឡាករ-កីឡាការិនីវាយកូនបាល់វ័យក្មេងអាយុក្រោម១០ ឆ្នាំ ក្រោម ១២ ឆ្នាំ ក្រោម ១៤ ឆ្នាំ និងក្រោម ១៨ ឆ្នាំ។

គួររំលឹកថា ពានរង្វាន់ TEP KHUNNH MEMMORIAL CUP បានរៀបចំធ្វើឡើង ជាង២០ឆ្នាំកន្លងមកហើយ ជាការរំលឹកឧទ្ទិសដល់ អតីតកីឡាករ វាយកូនបាល់ល្បីឈ្មោះ លំដាប់លេខ១ របស់កម្ពុជាក្នុងទសវត្សរ៍ទី៦០ លោក ទេព ឃុនណា ត្រូវជាឳពុកបង្កើត លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់បច្ចុប្បន្ន ៕ ដោយ៖លី ភីលីព

Most Popular

To Top