ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានមានប្រសាសន៍តាមអនឡាញថា ក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាមកម្ពុជា គិតមកត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតែដណ្តើម បានមេដាយ សរុបចំនួន ១៧ គ្រឿង នៃព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២២ ខែវិច្ឆិការរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។

លោក អ៊ូ រតនា បានប្រាប់ឲ្យដឹងថា មេដាយសរុបចំនួន ១៧ គ្រឿងដែលដណ្តើមដោយកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជារួមមានមេដាយ ៥ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង ។ សម្រាប់មេដាយមាស ៣ គ្រឿងទៀត គឺកីឡាការិនី ប៉ាល់ ឆរស្មី បានលើវិញ្ញាសាមេគុន កាំបិត ឯកត្តជននារី មេដាយមាសទី៤ គឺកីឡាករ ម៉េត សារី កីឡាករ អ៊ឹម ឡាំងឈុង កីឡាករ នី ទីហ្សា និងកីឡាករ ម៉ែន សុខវិច្ឆិកា បានលើវិញ្ញាសា មេគុនដាវ ក្រុមបុរស ៤ នាក ចំណែកមេដាយមាសទី៥ កីឡាការិនី ជុក សុម៉ាលី បានវិញ្ញាសា ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ។

ចំណែកវិញ្ញាសាប្រយុទ្ធបុរសមាន ៦ វិញ្ញាសា ៖ វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥១-៥៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៤-៥៧ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៧-៦០ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៦០-៦៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៦៤-៦៨ គីឡូក្រាម និងវិញ្ញាសាប្រភេទទម្ងន់ក្រោម ៦៨-៧២ គីឡូក្រាម
រីឯវិញ្ញាសាប្រយុទ្ធនារី មាន ៤ វិញ្ញាសា ៖វិញ្ញាសាប្រភេទទម្ងន់ក្រោម ៤៨-៥១ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥១-៥៤ គីឡូក្រាម វិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៤-៥៧ គីឡូក្រាម និងវិញ្ញាសាប្រភេទទម្ងន់ក្រោម ៥៧-៦០ គីឡូក្រាម ៕





