ទោះបីជាអាចស៊ុតបញ្ចូលទៅបានទៅដល់៣គ្រាប់ក្តីក្នុងការប្រកួត ក្នុងនាមជាម្ចាស់ផ្ទះយប់មិញប៉ុន្តែ មេឃខៀវ Man City មិនអាចរក្សាតំណែងនៅកំពូលតារាងបានឡើយសប្តាហ៍នេះ។
ក្រុមភ្ញៀវ Spurs មិនអនុញ្ញាតិឲ្យម្ចាស់ផ្ទះរកគ្រាប់បាល់ បានងាយៗនោះទេដោយជាក់ស្តែង Spurs ក៏អាចស៊ុតបញ្ចូលទីបាន៣គ្រាប់មកវិញផងដែរដែល ធ្វើឲ្យក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ។
គ្រាប់បាល់ដំបូងកើតឡើងនៅនាទី ទី៦ ដោយកីឡាករ Son ប៉ុន្តែរបូតមួយគ្រាប់វិញដោយកីឡាករកូរ៉េខាងត្បូងដដែលរូបនេះជាបាល់បញ្ចូលទីខ្លួនឯង។គ្រាប់បាល់បន្តបន្ទាប់របស់ម្ចាស់ផ្ទះធ្វើបានដោយ Foden នៅនាទីទី៣១និងចុងក្រោយដោយ Grealish នៅនានីទី៨១ ខណៈដែលក្រុមភ្ញៀវធ្វើបានដោយ Celso នាទីទី៦៩និងចុងម៉ោងដោយ Kulusevki នៅនាទីទី៩០។
ចាប់ប្រកួតសប្តាហ៍នេះ Man City ធ្លាក់ទៅលេខរៀងទី៣បណ្តោះអាសន្នមាន៣០ ពិន្ទុខណៈដែល Liverpool បន្តឈរនៅលេខ២ មាន៣១ពិន្ទុ ហើយកាំភ្លើងធំ Arsenal មាន៣៣ពិន្ទុ ឈរនៅកំពូលតារាង៕
ប្រែសម្រួល៖ស៊ុនលី់