យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ចេញកីឡាករ Raphael Varane ដើម្បីប្រមូលលុយ មកវិញបានខ្លះនៅខែមករា ខាងមុខនេះ ។
កីឡាករខ្សែការពារបារាំង Varane រូបនេះបានធ្លាក់ទំរង់លេងយ៉ាងខ្លាំង នៅក្រោមសម័យកាលដឹកនាំ របស់លោក Erik Ten Hag ដោយបានបង្ហាញខ្លួន ត្រឹមតែ៨ដងប៉ុណ្ណោះ ក្នុងការប្រកួតលីគកំពូលរដូវកាលនេះ ។
គិតចាប់តាំងតែពីខែតុលា មកកីឡាករ Varane អាចលេងបានត្រឹមតែ១៨នាទីប៉ុណ្ណោះ ហើយចុងក្រោយនេះមិនអាចបង្ហាញខ្លួន សូម្បីតែការប្រកួតប៉ះនឹង Everton និង Newcastle ទោះបីមិនមានរបួសអ្វីក្តី ។
បច្ចុប្បន្នមានក្លឹបមួយចំនួន បានចាប់អារម្មណ៍ជាមួយនឹងកីឡាករ រូបនេះយ៉ាងខ្លាំងដែលរួមមាន ទាំងក្លឹប Bayern Munich និង Al Ittihadផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
