ភ្នំពេញ ៖ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ ក្លាយជាក្រុមប្រឹក្សាភិបាល សហព័ន្ធកីឡាវាយកូនបាល់អាស៊ីអណត្តិថ្មីឆ្នាំ២០២៤ -២០២៧ ហើយសព្វថ្ងៃនេះ លោកកំពុង បម្រើនៅក្រុមប្រឹក្សាភិបាល សហព័ន្ធកីឡាវាយកូនបាល់អាស៊ី “ATF” អស់រយៈពេល ២ អាណត្តិ ចំណែកលោកនឹងត្រូវបន្តសម្រាប់អាណត្តិឆ្នាំ ២០២៤ – ២០២៧ខាងមុខនេះ ។

ក្នុងចំណោមសមាជិកទាំង ១៤ រូប ដែលជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សានេះ ក្នុងនោះលោក ទេព រិទ្ធីវិទ្ធ ទទួល បាន សំឡេងគាំទ្រច្រើនជាងគេទី២ រួមជាមួយបេក្ខជន២ រូបទៀត ដោយមានសំឡេងសរុប ៤៦ ។ ចំពោះក្រុមប្រឹក្សាភិបាល កម្ពុជាគឺជាសមាគមជាតិមួយ ក្នុងចំណោមសមាគមជាតិ ចំនួន៣ ដែលមក ពីតំបន់ អាស៊ីអាគ្នេយ៍ ។

ជាលទ្ធផល នៃការបោះឆ្នោត នៅឆ្នាំនេះ Yuriy Polskiy នៃសហព័ន្ធកីឡា វាយកូន បាល់កាហ្សាក់ ស្ថានត្រូវបានជ្រើសរើសថ្មី ជាប្រធាន ATF ដែលគាត់ នឹង បម្រើការសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ៕
