កីឡា

ក្រសួងអប់រំ និងNOCC បើកកិច្ចប្រជុំយន្តការដឹកនាំគ្រប់គ្រងកីឡា “ការពិគ្រោះយោបល់ ពិភាក្សាគ្នាក្នុងតួអង្គសសរស្ដម្ភយុទ្ធសាស្រ្តកីឡាទាំងបី”

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣បានបើកកិច្ចប្រជុំ(សេចក្តីព្រាង) “យន្តការដឹកនាំគ្រប់គ្រងកីឡាគឺ “ការពិគ្រោះយោបល់ ពិភាក្សាគ្នាក្នុងតួអង្គសសរស្ដម្ភយុទ្ធសាស្រ្តកីឡាទាំងបី” ជាមួយសហព័ន្ធកីឡាជាតិទំាងអស់ក្រោមអធិបតីភាពដ៍លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងអនុប្រធាន និងអគ្គលេខាធិការសហព័ន្ធកីឡាជាតិទំាងអស់ នៅទីស្នាក់ការ NOCC។

(សេចក្តីព្រាង) ៖អភិក្រមអន្តរកម្មនៃសសរស្តម្ភកីឡាទាំង៣ រួមមានក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ហើយចលនាកីឡាជាតិ និងអន្តរជាតិ ក្នុងដែនសមត្ថកិច្ចរបស់ប្រទេសនីមួយៗឈរលើអន្តរកម្មប្រទាក់ក្រឡាគ្នា សហការគ្នា និងបម្រើចក្ខុវិស័យ និងគោលដៅតែមួយ គឺការអភិវឌ្ឍ និងស្វែងរកឧត្តមភាពកីឡាកម្រិតជាតិ និងអន្តរជាតិ ។

អភិក្រមអន្តរកម្មកីឡា៖ការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងនោះក្រសួង និងចលនាអូឡាំពិកជាតិព្រមទាំងអង្គការកីឡាជាតិ ចំណុចទីយន្តការអនុវត្តការងារកីឡាជំនាញកម្រិតខ្ពស់នៃសសរស្តម្ភកីឡាទាំង៣គឺ ការគោរពច្បាប់ស្តីពីអប់រំកាយ និងកីឡា របស់រាជរដ្ឋាភិបាល បទដ្ឋានគតិយុត្តកីឡា ប្រកាស សេចក្តីណែនាំ ឬ សេចក្តីសម្រេចផ្សេងៗរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពធម្មនុញ្ញអូឡាំពិក បទប្បញ្ញត្តិកីឡាអន្តរជាតិ បទបញ្ជាការប្រកួតកីឡាអន្តរជាតិនានា ដើម្បីកម្រិត ព្រំដែននៃការទទួលខុសត្រូវរួម និងការទទួលខុសត្រូវដោយឡែក ឈានទៅរកសុខុដុមនីយកម្មការងារកីឡាជាតិ ។

៣. ជៀសវាងដាច់ខាតនូវទំនាស់ផងប្រយោជន៍ និងជំលួសការងារក្នុងប្រព័ន្ធគ្រប់គ្រងដឹកនាំកីឡា។ ជៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុដូប៉ា និងប្រព្រឹត្តិអំពើពុករលួយក្នុងវិស័យកីឡា (ការទស្សទាយលទ្ធផលទុកជាមុន ការធ្វើចាញ់ដោយហេតុផលផ្សេងៗ ការស៊ីសំណូកសូកប៉ាន់ដើម្បីទទួលបានលទ្ធផលល្អ ឬឈ្នះជាដើម) ។

ដំណោះស្រាយ និងមធ្យោបាយប្រកបដោយប្រសិទ្ធិភាពបំផុតក្នុងយន្តការដឹកនាំគ្រប់គ្រងកីឡាគឺ “ការពិគ្រោះយោបល់ ពិភាក្សាគ្នាក្នុងតួអង្គសសរស្ដម្ភយុទ្ធសាស្រ្តកីឡាទាំងបី” ។ អភិក្រមអន្តរកម្មនៃសសរស្តម្ភកីឡាទាំង៣នេះនឹងត្រូវដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ស្របតាម គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ ដំណាក់ការទី១ ដើម្បីទទួល បានលទ្ធផលជាក់ស្តែងពិកប្រាកដក្នុងការអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់ ៕ ដោយ៖លី ភីលីព

Most Popular

To Top