ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡា កាយសម្ព័ន្ធក្រសួងមហាផ្ទៃ ដណ្តើមេដាយមាសចំនួន ៤ គ្រឿង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធ និងពាន់រង្វាន់លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី លើកទី ៧ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ របស់សហព័ន្ធ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ។

សម្រាប់វិញ្ញសាអាទិស្តិក៖ក្រុមកីឡាករ-កីឡាការិនីកីឡាកាយ សម្ព័ន្ធក្រសួងមហាផ្ទៃ ដណ្តើមេដាយមាសចំនួន ៤ គ្រឿង ប្រាក់ ៣ គ្រឿង សំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនីកីឡា កាយសម្ព័ន្ធខេត្តកំពង់ឆ្នាំង ដណ្តើមេដាយមាសចំនួន ៣ គ្រឿង ប្រាក់ ៣ គ្រឿង សំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធខេត្តក្រចេះ ដណ្តើមេដាយមាសចំនួន ១ គ្រឿង ប្រាក់ ២ គ្រឿង សំរិទ្ធ ២ គ្រឿង និង ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធក្រសួងការពារជាតិ ដណ្តើមេដាយសំរិទ្ធ ២ គ្រឿង ។

ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធ និងពាន់រង្វាន់លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី លើកទី ៧ ឆ្នាំ២០២៣ប្រព្រឹត្ត ចាប់ថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ រៀបចំដោយសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ៕
ដោយ៖លី ភីលីព



