យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប AT Madrid កំពុងសម្លឹងមើលឃើញ សមត្ថភាពរបស់កីឡាករ Mason Greenwood បន្ទាប់ពីការប្រកួតស្មើគ្នា ជាមួយនឹងក្លឹប Getafe កន្លងមក។
កីឡាករវ័យទើបតែ ២២ឆ្នាំរូបនេះ បានបង្ហាញទំរង់លេង យ៉ាងអស្ចារ្យ ក្នុងការប្រកួតដោយមិនត្រឹម តែអាចជួយមិត្តរកគ្រាប់បាននោះទេ ហើយថែមទាំង អាចរកគ្រាប់បានខ្លួន ឯងមួយផ្សេងទៀតផងដែរ ក្នុងការព្យាយាមតាមស្មើវិញ ក្នុងលទ្ធផល៣ទល់ នឹង១រួចទៅហើយក្តី។
កីឡាករខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេសរូបនេះ បច្ចុប្បន្នកំពុងបន្តកុងត្រាលេងខ្ចីជើង នៅអេស្បាញប៉ុណ្ណោះពីក្លឹបអង់គ្លេស Man UTD ប៉ុន្តែកំពុងក្លាយជាគោល ដៅរបស់ក្លឹបធំៗ មួយចំនួននៅ អឺរ៉ុបហើយ ខណៈដែល Man UTD ក៏នៅតែមិនទាន់ ដាច់ចិត្តថា នឹងលក់កីឡាករ ដែលធ្លាប់មានបញ្ហាទោស ទណ្ឌរឿងផ្លុវភេទនេះក៏យ៉ាងណានោះដែរ៕
ប្រែសម្រួល៖ស៊ុនលី