The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងសម្រេចចិត្តចំពោះអនាគតរបស់កីឡាករ Eddie Nketiah ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្លឹបនឹងមិន លក់កីឡាកររូបនេះ ភ្លាមនៅខែមករានេះដែរ។
បច្ចុប្បន្នក្លឹបកំពុងមានពាក្យចចាម អារ៉ាមថាតាមចែចង់កីឡាករ ខ្សែប្រយុទ្ធ Ivan Toney ដែលកំពុងលេងឲ្យក្លឹប Brentford ដែលនេះមានន័យចាំបាច់ត្រូវ ស្វែងរកកញ្ចប់លុយមួយចំនួន មកធ្វើការងារ ដែលក្នុងនោះការលក់ Nketiah ចេញគឺជាជម្រើស មួយនៅក្នុងដៃ ។
ទោះបីជាយ៉ាងណាក្តី Arsenal នឹងមិនលក់កីឡាកររូបនេះ ដាច់ខាតនៅខែមករានេះ ទោះបីជាបានទទួលសំណើរ ពីក្លឹបធំៗមួយចំនួន ទាំងនៅអង់គ្លេសនិងអាល្លឺម៉ង់ក្តី ខណៈដែលកុងត្រា របស់កីឡាករវ័យ២៤ឆ្នាំរូបនេះ មានរហូតទៅដល់ឆ្នាំ២០២៧នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី