The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែ ប្រយុទ្ធប្រេស៊ីល Antony វ័យ២២ឆ្នាំ ដែលកំពុងលេង ឲ្យក្លឹបបិសាចក្រហម Man UTD នោះនឹងអាចក្លាយទៅជាកីឡាករ ដែលត្រូវក្លឹបលក់ចេញ ហើយនៅពេលខាងមុខ ទោះបីជាទើបបានផ្ទេរមក Old Trafford កាលពីរដូវក្តៅក្នុង តម្លៃ៨៥លានផោនក្តី។
ទោះបីជាមិនទាន់ក្លាយជាការពិត ប៉ុន្តែគេជឿជាក់ថាក្លឹបកំពុងស្វែង រកកីឡាករ ជំនួសម្នាក់ ហើយសម្រាប់តំណែងមួយនេះ ។ កីឡាករខ្សែប្រយុទ្ធជនជាតិជប៉ុន Kubo ដែលមានវ័យទើប២២ឆ្នាំ បានក្លាយទៅជាគោលដៅថ្មី សម្រាប់ការងារនេះហើយជឿជាក់ថា កំពុងមានតម្លៃខ្លួន ប្រមាណជា៤៤លានផោន។
អតីតកីឡាកររបស់ក្លឹប Barcelona ឈុតយុវជន និងឈុតធំរបស់ Real Madridi រូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Sociedad ហើយក្នុងរយៈពេល៦៧ប្រកួត ចុងក្រោយនៅ LaLiga គាត់អាចរកគ្រាប់បាល់ បានទៅដល់១៥គ្រាប់ និងជួយមិត្តរួមក្រុមរកបាន ១៣ដងផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី