កីឡា

FIFA គំរាមព្យួរក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់ របស់ប្រេស៊ីល ជុំវិញការដកប្រធាន សហព័ន្ធចេញ ដោយតុលាការ

Japan Today

RIO DE JANEIRO ៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ “FIFA” បានព្រមានប្រេស៊ីល កាលពីថ្ងៃអាទិត្យថា ខ្លួនអាចព្យួរក្រុមបាល់ទាត់ ជម្រើសជាតិ និងក្លឹបបាល់ទាត់ របស់ប្រទេសប្រេស៊ីល ពីការប្រកួតអន្តរជាតិ ប្រសិនបើការអន្តរាគមន៍ ពីស្ថាប័នបាល់ទាត់របស់ខ្លួន នាំទៅដល់ការបោះឆ្នោតជ្រើសរើសប្រធានថ្មី ក្នុងខែមករា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

FIFA បាននិយាយក្នុងលិខិតមួយ ទៅកាន់នាយកប្រតិបត្តិបាល់ទាត់ប្រេស៊ីលថា ស្ថាប័នបាល់ទាត់របស់ប្រទេសនេះ CBF អាចប្រឈមនឹងការព្យួរ ប្រសិនបើខ្លួនមិនស្តាប់ការ អំពាវនាវ របស់ខ្លួនឲ្យរង់ចាំ ហើយជំនួសមកវិញ នូវការបោះឆ្នោត យ៉ាងឆាប់រហ័សដើម្បីជំនួសលោក Ednaldo Rodrigues ជាប្រធានដោយមិនគិតពីអ្វីទាំងអស់ ដោយឯកសារនេះ ត្រូវបានទទួលដោយសារព័ត៌មាន Associated Press ។

តុលាការកំពូលចំនួន២របស់ប្រទេសប្រេស៊ីល បានតម្កល់សេចក្តីសម្រេចនោះ កាលពីសប្តាហ៍មុន តុលាការទីក្រុង Rio de Janeiro បានដកលោក Rodrigues និងអ្នកតែងតាំងទាំងអស់ របស់លោកនៅ CBF ចេញពីតំណែងកាលពីថ្ងៃទី៧ ខែធ្នូ ដោយសារភាពមិនប្រក្រតីក្នុងការបោះឆ្នោត របស់លោកកាលពីឆ្នាំមុន ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ របស់ FIFA ជាប្រវត្តិសាស្ត្របដិសេធ ការជ្រៀតជ្រែក របស់រដ្ឋាភិបាល និងភាគីទី៣ក្នុងសមាគម សមាជិករបស់ខ្លួន ដែលទីបំផុតអាចទុកឲ្យក្រុមម្ចាស់ជើងឯក World Cup ៥សម័យប្រេស៊ីល ចេញពីការប្រកួតធំៗ រហូតដល់វិបត្តិ ត្រូវបានដោះស្រាយ ។

FIFA បាននិយាយនៅក្នុងលិខិតមុនៗទៅកាន់ CBF ថា សេចក្តីសម្រេចរបស់តុលាការទីក្រុង Rio ក៏បានដាក់ឈ្មោះលោក José Perdiz ជាប្រធានតុលាការកីឡាកំពូល របស់ប្រទេសប្រេស៊ីល ជាអ្នកធ្វើអន្តរាគមន៍ក្នុងការរៀបចំការបោះឆ្នោតថ្មី សម្រាប់តំណែងប្រធានាធិបតី ក្នុងរយៈពេល ៣០ ថ្ងៃធ្វើការ។ ខ្លួនចាត់ទុកការអន្តរាគមន៍នេះ មិនសមហេតុផល។
លិខិតកាលពីថ្ងៃអាទិត្យត្រូវបានចុះហត្ថលេខា ដោយលោក Kenny Jean-Marie របស់ FIFA ប្រធានសមាគមសមាជិក របស់ខ្លួន និង អគ្គលេខាធិការ រងរបស់ CONMEBOL លោក Monserrat Jiménez Garcia ។ FIFA និងស្ថាប័នបាល់ទាត់ អាមេរិក ខាងត្បូង CONMEBOL ក៏បាននិយាយក្នុងលិខិតថា ពួកគេនឹងបង្កើតគណៈកម្មការមួយ ដើម្បីពិភាក្សាអំពីបញ្ហានេះ ក្នុងប្រទេសប្រេស៊ីលនៅថ្ងៃទី ៨ ខែមករា ។

FIFA និង CONMEBOL ចង់បញ្ជាក់យ៉ាងមុតមាំថា រហូតដល់បេសកកម្ម បែបនេះកើតឡើង គ្មានការសម្រេចចិត្តណាមួយ ប៉ះពាល់ដល់ CBF រួមទាំងការបោះឆ្នោត ឬការអំពាវនាវឲ្យ មានការបោះឆ្នោតណាមួយឡើយ។ លិខិតនោះបាននិយាយថា ប្រសិនបើរឿងនេះ មិនត្រូវបានគោរពទេ FIFA នឹងមិនមានជម្រើសផ្សេងទៀតក្រៅពីបញ្ជូន បញ្ហាទៅស្ថាប័នធ្វើការ សម្រេចចិត្ត ពាក់ព័ន្ធរបស់ខ្លួនដើម្បីពិចារណា និងការសម្រេចចិត្តរួមបញ្ចូល ការព្យួរផងដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top