ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីមកពីក្លិប និងសមាគមកីឡាប្រដាល់សកលចំនួន ២១ បានចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតប្រដាល់សកល ជ្រើសរើស ជើង ឯក ថ្នាក់ជាតិឆ្នាំ២០២៣ ដែលបានចាប់ផ្តើមការ ប្រកួតជាផ្លូវការ មានរយៈពេល៤ថ្ងៃពីថ្ងៃទី ២៦-២៩ នៅសាលប្រដាល់ សកល ក្នុងស្ដាតឣូឡាំពិក រៀបចំដោយសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ក្រោមការប្រើប្រាស់ ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្រុមកីឡាករ-កីឡាការិនី មកពីក្លិប និងសមាគមកីឡាប្រដាល់សកលចំនួន ២១ រួមមានសមាគមកីឡាប្រដាល់សកល ក្រសួងការពារជាតិ សមាគមកីឡាប្រដាល់ សកលក្រសួងមហាផ្ទៃ សមាគមកីឡាប្រដាល់សកលភ្នំពេញ សមាគមកីឡាប្រដាល់សកល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបកីឡាប្រដាល់សកល វិបុសដារិទ្ធ ខណ្ឌពោធិ៍សែនជ័យ ក្លិបកីឡាប្រដាល់សកល សរ សីកីឡា ក្លិបកីឡាប្រដាល់សកលអរុណរៈ ខេត្តកណ្តាល ក្លិបកីឡាប្រដាល់សកល តាឯកដំបងដែក ខេត្តព្រៃវែង និងក្លិបកីឡាប្រដាល់សកលតាឡីដំរីមានរិទ្ធ ។

ក្លិបកីឡាប្រដាល់សកល ពន្លឺព្រែកឯង ក្លិបកីឡាប្រដាល់សកលកងពលតូចដឹកជញ្ជូនលេខ៩០ ក្លិបកីឡាប្រដាល់សកល សុភានូគុនខ្មែរ ក្លិបកីឡាប្រដាល់សកលនាគរាជមានជ័យ ក្លិបកីឡាប្រដាល់សកល គីរីបាសាក់ ខេត្តបាត់ដំបង ក្លិបកីឡាប្រដាល់សកល បញ្ជាការដ្ឋានកាំភ្លើងធំ ក្លិបកីឡាប្រដាល់សកល គុហាព្រហ្មជ័យខេត្តសៀមរាប ក្លិបកីឡាប្រដាល់សកល តាគ្រាមមានរិទ្ធ ខេត្តបាត់ដំបង ក្លិបកីឡាប្រដាល់សកល ជួន សំណាង និងក្លិបកីឡាប្រដាល់សកល ម្ពុដរាជសីហ៍។

ក្លិបកីឡាប្រដាល់សកល អ្នកចម្បាំងក្រុងអង្គរ ក្លិបកីឡាប្រដាល់សកលខេត្តកណ្តាលដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួនជិត ១៥០ នាក់ ៕

