កីឡា

Getafe ទំនងជានឹងត្រូវសម្រេចចិត្ត ចំណាយលុយ ៤០លានផោនទិញ Greenwood

AFP

The Goal នៅថ្ងៃនេះចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ទំនងជានឹងត្រូវបាត់បង់កីឡាករវ័យក្មេង Mason Greenwood ក្រោយពេលដែលកីឡាកររូបនេះ បានបង្ហាញទំរង់លេងយ៉ាងល្អ នៅលីគកំពូលអេស្បាញ LaLiga។

ប្រធានក្លឹប Getafe លោក Angel Torres បានអះអាងហើយថា ក្លឹបពិតជាចង់រក្សាទុកកីឡាករ ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេសរូបនេះ នៅអេស្បាញបន្តទៀតទោះបីជាមានព័ត៌មានថា ក្លឹប Man UTD ចង់បានរូបគេវិញហើយក្លឹបផ្សេងទៀតនៅអឺរ៉ុបផង។

គួរឲ្យដឹងដែរថាកុងត្រាខ្ចីជើងរបស់ Greenwood ដែលបច្ចុប្បន្នមានតម្លៃខ្លួនប្រហែល ជា៤០លានផោនរូបនេះ នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះ ហើយក្រោយពេល ដែលបានផ្ទេរមកចូលរួមក្លឹប Getafe កាលពីប៉ុន្មានខែកន្លងមក បន្ទាប់ពីកីឡាកររូបនេះត្រូវបាន Man UTD បដិសេធមិនឲ្យចូលរួមក្លឹប ដោយសារបញ្ហាករណីអំពើហិង្សា ផ្លូវភេទលើស្ត្រីម្នាក់ នាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top