The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានសម្រេចចិត្តទៅ មួយដំណាក់កាលទៀតក្នុង ការបញ្ជុនភ្នាក់ងារក្លឹបទៅតាមដានទំរង់លេងរបស់កីឡាករ Mason Greenwood ដែលជឿជាក់ថា កំពុងឡើងខ្លាំង ជាមួយនឹងក្លឹប Getafe។
កីឡាកររបស់ក្លឹបបិសាចក្រហម Man UTD រូបនេះកំពុងមានទំរង់លេងឡើង ខ្លាំងក្នុងនាមជាកីឡាករខ្ចីជើង ជាមួយនឹងក្លឹបនៅលីគ កំពូលអេស្បាញ Getafe ហើយកំពុងទាក់ចិត្តក្លឹបជាច្រើននៅអឺរ៉ុបបូករួមទាំងក្លឹបដើម Man UTDផងដែរ ។
ក្រៅតែពីការវិលត្រឡប់ហើយនោះ សូម្បីតែ Valencia និង Real Sociedad ក៏បានបង្ហាញបំណងចង់ទិញ កីឡាកររូបនេះដែរ ប៉ុន្តែជឿជាក់ថា Getafe កពុងសម្រេចចិត្តតម្លៃ ខ្លួន៤០លានផោន របស់កីឡាករអង់គ្លេសរូបនេះទិញដាច់ពី Man UTD៕
ប្រែសម្រួល៖ស៊ុនលី