កីឡា

ក្លិប និងសមាគមទូកកានូ និងរ៉ូអ៊ីង១៨ ចូលរួមការប្រកួតកីឡាទូក ជើងឯកថ្នាក់ជាតិ និងពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១០ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាទូក ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១០ ដែលប្រកួតចាប់ពីថ្ងៃ ទី ២៩ ដល់ ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២០ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយមានក្លិប និងសមាគមទូកកានូ និងរ៉ូអ៊ីងចំនួន ១៨ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។

ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៣៦០នាក់ ក្នុងនោះកីឡាករ ២២៨នាក់ កីឡាការិនី ៦៩នាក់ គ្រូបង្វឹក ៣៥នាក់ និងប្រតិភូដឹកនាំ ២៩នាក់។ ចំពោះវិញ្ញាសាប្រកួតទូកខ្នាតអន្ដរជាតិរួមមាន វិញ្ញាសា ៨០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស) វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស)និង
វិញ្ញាសា ២៥០ ម៉ែត្រចំណុះ ១២នាក់ (បុរស, នារី និងចម្រុះ)

ចំណែកវិញ្ញាសាទូកផ្កាចារ ខ្នាតអន្ដរជាតិដូចជាវិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី) វិញ្ញាសា ២៥០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី) រីឯវិញ្ញាសាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង គឺវិញ្ញាសាទូកកានូ ៥០០ម៉ែត្រ C1 (បុរស, នារី) វិញ្ញាសាទូកកាយ៉ាក់ ៥០០ម៉ែត្រ K1 (បុរស, នារី) និងវិញ្ញាសាទូករ៉ូអ៊ី ១០០០ម៉ែត្រ 1X (បុរស, នារី) ៕
ដោយ៖លី ភីលីព

Most Popular

To Top