The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បន្ទាប់ពីបានសម្រេចចិត្ត បន្តកុងត្រាថ្មី ជូនកីឡាករ Vicotr Lindelof ហើយនោះពេលនេះ ក៏បានសម្រេចចិត្តផ្តល់កុងត្រាថ្មី ដល់កីឡាករ Aaron Wan Bissakaផងដែរ ។
កីឡាករខ្សែការពារ អង់គ្លេសរូបនេះ នឹងអាចទទួលបានកុងត្រាថ្មី បន្ថែមត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ ទោះបីជាយ៉ាងណាក្តី ដែលកុងត្រាចាស់នឹងត្រូវផុតកំណត់ នៅត្រឹមខែមិថុនាខាងមុខនេះហើយ។
គួរឲ្យដឹងដែរថា ក្នុងរយៈពេល៦ខែ ចុងក្រោយនេះ ក្លឹបបិសាចក្រហម Man UTD ក៏នឹងត្រូវត្រៀមខ្លួន ដើម្បីសម្រេចចិត្តកុងត្រា ជិតផុតសុពលភាពរបស់កីឡាករ៤រូបផ្សេងទៀតដូចជា Martial, Heaton, Evan និង Mejbriផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី