ខេត្តកណ្តាល៖ក្រុមកីឡាករ-កីឡាការិនីកីឡាប៉េតង់ និងកីឡាបាល់ទាត់ ៥១ ក្រុមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៤ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៤ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៤ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់ ។
ចំពោះវិញ្ញាសាកីឡាបាល់ទាត់វ័យចាស់មាន ៥ ក្រុម (ចំពោះអាយុយោងតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត) មាន ១៤ ក្រុម ដោយប្រើរូបមន្ត ប្រកួតចាញ់ធ្លាក់ ដែលធ្វើការប្រកួតជាផ្លូវការពហុកីឡដ្ឋាន ខេត្តកណ្តាលចាប់ថ្ងៃពីទី៥តទៅ ។
លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣ កម្រិត គឺបុរស (ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ រីឯនារី (ចាប់ពីអាយុ១៨ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវ័យចាស់ (ចាប់ពីអាយុ ៣៦ ឆ្នាំ ឡើងទៅ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់។ ក្រុមកីឡាប៉េតង់មាន ៤៦ ក្រុមក្នុងនោះក្រុមប៉េតង់វយ័ចាស់ មាន ២៧ ក្រុម ក្រុមយុវជនមាន ១១ ក្រុម និងក្រុមយុវនារីមាន ៨ក្រុម៕ ដោយ៖លី ភីលីព





