យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាទីបំផុតកីឡាករខ្សែប្រយុទ្ធ Erling Haaland បានត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹប Man City វិញហើយបន្ទាប់ពីបានទទួលរងរបួសជើងរួចមក។
កីឡាករ Haaland បានខកខានមិនបានប្រកួតឲ្យ Man City ចាប់តាំងតែពីពេលបរាជ័យក្រោមស្នាដៃរបស់ Aston Villa កាលពីខែធ្នូមកម្ល៉េះដោយសាររបួសជើងនិងថែមទាំងការប្រកួតពានរង្វាន់ Club World Cup ផងដែរ។
ទោះបីជាយ៉ាងណាក្តីនៅមុនការប្រកួតជុំទី៣នៃពានរង្វាន់ FA Cup ដែលត្រូវប៉ះនឹងក្រុម Huddersfield Town កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានគេមើលឃើញថាបានវិលត្រឡប់មកចូលរួមការហ្វឹកហាត់វិញហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី